លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត រស់នៅលើដីសម្បទានសង្គនកិច្ច នៅឃុំក្រយា ស្រុកសន្ទុក

0
25

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត រស់នៅលើដីសម្បទានសង្គនកិច្ច នៅឃុំក្រយា ស្រុកសន្ទុក

(កំពង់ធំ)÷ នៅព្រឹកថ្ងៃ ០៩ ខែ មករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាលក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយជួបសំណេះសំណាលជាមួយអតីតយុទ្ធជន នៅដីសប្បទានសង្គមកិច្ច និងគេហដ្ឋានថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនក្នុងភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

      ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនយុទ្ធជន ដែលរយៈពេលកន្លងមកសមាជិកបានចូលរួមចំណែក ដើម្បីបុព្វហេតុជាតិមាតុភូមិថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម  រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាពស្ថេរភាពនយោបាយ ឯកភាពជាតិ ពេញលេញ  មានការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ។

     បន្ថែមលើការសំណេះសំណាលនេះដែរ លោកស្នងការ ថ្លែងកោតសរសើរ ចំពោះបងប្អូន ខិតខំបង្ករបង្កើនផល ដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ តាមក្រុមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយជីវភាពឲ្យកាន់តែប្រសើរឡើង ។ ជាមួយគ្នានោះដែរលោកស្នងការបានផ្ដាំផ្ញើ ដល់សមាជិក គ្រួសារសមាជិកត្រូវថែទាំសុភាព តាមរយៈការធ្វើអនាម័យ ជាប្រចាំថ្ងៃ
រស់នៅស្អាត បរិភោគម្ហូបអាហារស្អាត ជៀសវាងបរិភោគអាហារដែលបំផ្លាញ់សុខភាព សូមបន្តចូលអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ជាពិសេសចូលរួមអនុវត្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពជៀសផុតពីហានិភ័យ ដែលកើតមានឡើងពីគ្រោះថ្នាក់ចរាចរណ៍ រក្សាបានអាយុជីវិត ទ្រព្យសម្បត្តិ។

       លោក កង ឡឹង តំណាងឲ្យសមាជិក គ្រួសារសមាជិកកម្លាំងប្រជាការពារ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្នងការ លោកស្នងការរង ប្រតិភូអមដំណើរដែលបានចំណាយពេលវេលា ដ៏មមាញឹក ចុះសួរសុខទុក្ខ ឧបត្ថម្ភ សម្ភារៈ ថវិកា និងសូមជូនពរជួប
ប្រទះតែពុទ្ធពរទាំង៤ សម្រេចកិច្ចការងារទទួលបានជោគជ័យ។

       សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានឧបត្ថម្ភអំណោយដល់អតីតយុទ្ធជនទាំង០៤គ្រួសារក្នុង០១គ្រួសារទទួលបាន÷ អង្ករទម្ងន់១០០គីឡូក្រាម ថវិកា ២០០.០០០រៀល មេភូមិថវិកា១០០.០០០រៀល សមាជិកអតីតយុទ្ធជនចូលរួម៦៥ នាក់ និងកម្លាំងប្រជាការពារ១០នាក់ ក្នុង០១ទទួលបាននាក់ថវិកា២០.០០០រៀល គ្រួសារសមាជិកសម្រាលបុត្រ ១០០.០០០ រៀល កម្លាំងតំបន់ប្រតិបត្តិការសឹករង០២នាក់ ថវិកា ៤០០០០រៀល។ សរុបថវិកាចំណាយអស់ ៣.៧៨០.០០០ រៀល។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here