អភិបាលរងស្រុកស្ទោង អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់អបអរសាទរទិវាជ័យជម្នះ ០៧មករា ខួបលើកទី ៤៥

0
20

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលរងស្រុកស្ទោង អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់អបអរសាទរទិវាជ័យជម្នះ ០៧មករា ខួបលើកទី ៤៥

    (កំពង់ធំ)÷ នៅរាត្រីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤
 លោក សួគ៌ ប៊ុនធង អភិបាលរងស្រុក និងជាអនុប្រធាន ស ស យ ក ស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពាននិងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាល់អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាជ័យជម្នះ ០៧មករា ១៩៧៩ _០៧ មករា ២០២៤ លើរបបអាវខ្មៅ យង់ឃ្នង ដែលរៀបចំដោយក្លឹបកីឡា4Gស្រុកស្ទោង  ខេត្តកំពង់ធំ។

     ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះលោក សួគ៌ ប៊ុនធង បានរំលេច និងកោតសរសើរខ្ពស់ដល់ស្មារតី ធីមវើក របស់ក្រុមនីមួយៗ ប្រកបដោយ សាមគ្គីភាព ទំនួលខុសត្រូវ  អធ្យាស្រ័យខ្ពស់ ចេះសហការគ្នាបានល្អ ការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព រហូតក្រុមទាំមូលទទួលបានជ័យជម្នះគួរឲ្យមោទនភាពក្រៃលែងបំផុត ក្រោមម្លប់ទិវាជ័យជម្នះ ៧មករា ក្រោមម្លប់សន្តិភាព និងបានបង្កនូវការកម្សាន្តសប្បាយរីករាយជូនយុវជនបានលេងកីឡា និងពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានកម្សាន្តសប្បាយក្រោមម្លប់សន្តិភាពដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិក។

     ជាមួយគ្នានេះ លោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតដល់សប្បុរសជន និងទស្សនិកជន ព្រមទាំងអ្នកគាំទ្រដែលបានឧបត្ថម្ភគាំទ្រទាំងសម្ភារ ថវិកា ការលើកទឹកចិត្ត ជាពិសេសអាជ្ញាកណ្តាល និងលោក ជា មករា ម្ចាស់ក្លឹបកីឡា4G ស្រុកស្ទោង ដែលបានសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់៧មករា នេះរហូតដល់ចប់។

     គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតនេះមានក្រុមកីឡាករចំនួន១៣ក្រុមចូលរួម  ដែលជាលទ្ធផលបច្ចេកទេស ជ័យលាភីលេខ១បានទៅលើក្រុម ស ស យ ក កំពង់ចិនជើង លេខ២បានទៅលើក្រុមលីជិនស្ទោង  និងជ័យលាភីលេខ ៣បានទៅលើក្រុមយុវជនរុងរឿង។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here