បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រារព្ធមីទិ្ទងអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ៧ មករា  (០៧-០១-១៩៧៩/-០៧-០១-២០២៤)​ 

0
21

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រារព្ធមីទិ្ទងអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ៧ មករា  (០៧-០១-១៩៧៩/-០៧-០១-២០២៤)​ 

      (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅវិមានរំលឹកគុណអតីតយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅក្នុងសង្កាត់អាចា្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានរៀបចំពិធីមីទ្ទីងរំលឹកខួបលើទី ៤៥នៃទិវាជ័យជម្នះ៧មករា
(០៧-០១-១៩៧៩/០៧-០១-២០២៤) ដែលពិធីនេះប្រព្រឹតទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងដោយ​មាន​ការ​ចូលរួម​ពី​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ យ៉ាង​ច្រើន​កុះករ​ ។

      ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងអានសន្ទរកថា ទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី ៤៥ឆ្នាំ នៃទិវាជ័យជម្នះ៧មករា
(០៧-០១-១៩៧៩/០៧-០១-២០២៤)កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ។

       ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា មានថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ។ ថ្ងៃទី ៧មករា ឆ្នាំ១៩៧៩ ជា​ថ្ងៃ​មហា​ជយជម្នះ​ជា​ប្រវត្តិសាស្រ្ត​ដែល​វិរៈ​កងទ័ពររណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយសម្ដេចមហាធម្មពោធិសាល  ជា ស៊ីម សម្ដេចមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានកាប់សម្លាប់ប្រជាជនកម្ពជាអស់ជាង ៣លាននាក់ យ៉ាងសាហាវឃោរឃៅបំផុត  និងបានការពារទប់ស្កាត់មិន​ឲ្យ​របបប្រល័យពូជសាសន៍នេះ វិលត្រឡប់មកសារជាថ្មីវិញបាន​នៅកម្ពុជា​ ។  

       ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បានគូសបញ្ជាក់បន្ថែមទៀតថា ក្រោម​នយោបាយ​ឈ្នះ​ ឈ្នះ​ របស់​សម្តេច​អគ្គមហាសេនា​បតីតេជោ​ហ៊ុន​ សែន​ បានបញ្ចប់សង្គ្រាមស៊ីវិលដ៍រ៉ាំរ៉ៃអស់រយៈពេលជាង ៥០០ឆ្នាំនៅ​កម្ពុជា​ ដោយ​បាននាំ​មក នូវ​សុខសន្តិភាព​ និង​ការ​ឯកភាព​ជាតិ​ពេញលេញ​ និងមានការឯកភាពជាតិ ឯកភាពទឹកដី​ទឹក​ដី​ទាំង​ស្រុង​នៅចុងឆ្នាំ១៩៩៨ ។​ នៅ​ក្នុង​ឱកាស​នេះ​ផងដែរ​ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវប្ដេជ្ញាចិត្តដាច់ខាតការពារឲ្យបាន សុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត និងប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត   នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបានជោគជ័យ​ ។

       បន្ទាប់មកអង្គមីទ្ទីងទាំងមូល បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដុតធូបនៅតាមផ្នូរសពរបស់វិរ:​កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា នឹងបានបួងសួង សូមឱ្យវិញ្ញាណក្ខន្ធពួកគាត់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here