ទីលានទុកដាក់សំរាមរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលជាកំចី របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើផ្ទៃដីប្រមាណ២០ហិចតា  ស្ថិតនៅឃុំត្រពាំងឬស្សី បានចាប់ផ្តេីមដំណេីរការហេីយ

0
20

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ទីលានទុកដាក់សំរាមរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលជាកំចី
របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើផ្ទៃដីប្រមាណ២០ហិចតា  ស្ថិតនៅឃុំត្រពាំងឬស្សី បានចាប់ផ្តេីមដំណេីរការហេីយ

   (កំពង់ធំ)÷ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុកគ្រប់គ្រងទីលានទុកដាក់សំរាម បានដឹកនាំក្រុមការងារចុះពិនិត្យដំណេីរការលេីកដំបូងទីលានទុកដាក់សំរាម ដែលមានទីតាំងស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤។ ដែលទីលានទុកដាក់សំរាមនេះមានទំហំ២០ហិចតា កសាងឡេីងដោយក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមកំចីរបស់ធនាគារអភិវឌ្ឍន៍អាសុី (ADB) ។

     ឯកឧត្តម ជា វ៉ាន់ចាន់ បានថ្លែងថា ថ្ងៃនេះជាថ្ងៃលើកដំបូងដែលទីលានទុកដាក់សំរាមបានដំណេីរការទទួលយកសំរាម ពីក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងស្ទឹងសែន និងតាមទីផ្សារធំៗក្នុងខេត្ត។  ពេលដឹកជញ្ជូនសំរាមមកដល់ទីលានត្រូវតែថ្លឹងទំងន់ជាមុនសិនមុននឹងយកសំរាមទៅចាក់ក្នុងអាងសំរាម ហេីយពេលត្រឡប់ចេញពីអាងសំរាមត្រូវតែលាងរថយឱ្យស្អាតជាមុនសិន មុននឹងថ្លឹងសំបករថយន្ត។ ជាពិសេសនោះ គឺរថយន្តមិនមានក្លិនស្អុយពេលបេីកបរតាមទីសាធារណ:។
      
       ឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា ដើម្បីធានាបាននូវសុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែគិតគូរពីបរិស្ថាន និងការទុកដាក់សំរាមប្រកបដោយអនាម័យ ជៀសវាងការឆ្លងជំងឺផ្សេងៗដល់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀតរដ្ឋបាលខេត្តកំពង់ធំ បានបង្កើតទីតាំងដ៏ធំទូលាយនេះ ដើម្បីដឹកជញ្ជូនសំរាមពីក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ទៅទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ជាមួយក្រុមហ៊ុនដឹកជញ្ជូនសំរាម។

     ជាចុងក្រោយឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែចេះវេចខ្ចប់សំរាមដាក់ក្នុងបេឬថង់ឱ្យបានត្រឹមត្រូវ នៅតាមមុខផ្ទះងាយស្រួលឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាមប្រមូល បានស្អាត ដើម្បីឱ្យមានសោភ័ណភាពក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ សូមឱ្យអាជ្ញាធរទាំងអស់ ជួយផ្សព្វផ្សាយបន្ថែមពីសុវត្ថិភាពការទុកដាក់សំរាម ឱ្យមានសណ្ដាប់ធ្នាប់ល្អ និងចេះដាក់ទៅតាមផ្នែកនីមួយៗនៃសំរាម កុំឱ្យឆ្លងជំងឺដល់បងប្អូនប្រជាពលរដ្ឋតាមរយៈសំរាម។

      គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលចូលទៅរើសសម្ភារៈផ្សេងៗនៅទីលានទុកដាក់សំរាម សូមចូលរួមសហការជាមួយក្រុមការងារនៅទីនោះ ពិសេសស្ដាប់ការណែនាំពីការទុកដាក់សំរាមទៅតាមផ្នែកនីមួយៗឱ្យមានសុវត្ថិភាព។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here