
កំពង់ធំ៖ ឯកឧត្តមកសុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារបានជួបសំណេះសំណាលសាកសួរសុខទុក្ខជីវភាពរបស់បងប្អូនអតីតយុទ្ធជន ចំនួន ២០១គ្រួសារ ក្នុងនោះនៅឃុំក្រយា ស្រុកសន្ទុក ចំនួន ១៤១គ្រួសារ និងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ចំនួន ៦០គ្រួសារ ថ្ងៃទី៣ ខែតុលា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានធ្វើបានថ្លែងថាគ្រួសារអតីតយុទ្ធជនមាន១៨១គ្រួសារ ក្នុងនោះ១៤១ គ្រួសារ មានជីវភាពខ្វះខាត គ្មានដី គ្មានផ្ទះ ហើយពួកគាត់ទើបបានទទួលដីសម្បទានសង្គមកិច្ច និងផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កន្លងទៅថ្មីៗនេះ ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក និង៤០គ្រួសារ រស់នៅឃុំត្រពាំងឫស្សី។
នាឱកាសនោះដែរ ឯកឧត្តមក សុខ លូ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយហើយនេះ គឺជាភារកិច្ចចុងក្រោយដែលរាជរដ្ឋាភិបាល ប្រគល់ជូនពិសេសក្នុងពេលដែលអញ្ជើញទៅបំពេញភារៈកិច្ចថ្មី នៅឯខេត្តបាត់ដំបង។
ឯកឧត្តម បានកោតសរសើរអរគុណដល់ទឹកចិត្តរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា ដែលបានរួមចំណែកជាមួយសម្តេចតេជោ និងឥស្សរជនទាំងអស់ដែលបានលះបង់បូជាសាច់ស្រស់ឈាមស្រស់ ការពារបូរណភាពទឹកដី នាំយកសុខសន្តិភាពជូនពលរដ្ឋ និងប្រទេសជាតិមាតុភូមិកម្ពុជា។
លោកបានបញ្ជាក់ថា៖ «សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា គឺជាកាងាររបស់យើងទាំងអស់ ដែលត្រូវដែរយកចិត្តទុកដាក់មិនអាចមើលរំលងបាន ហើយក្នុងនាមយើង ទាំងអស់គ្នាជាសមាជិក សមាជិកា របស់គណៈកម្មាធិការ កាកបាទក្រហម គឺដាច់ខាតត្រូវតែចុះដោយផ្ទាល់ទៅដល់មូលដ្ឋានដែលបងប្អូនជួបទុក្ខលំបាក ពិតប្រាកដ គឺមិនអាចទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះគ្មានម្ហូបអាហារ ឬរងគ្រោះផ្សេងៗដោយគ្មានថ្នាក់ដឹកនាំមិនដឹង ឬមិនអើពើនោះឡើយ»។
លោក ក៏បានផ្តាំផ្ញើឱ្យគណៈកម្មកាទាំងអស់សូមបន្តជួយគាត់ ដើម្បីឱ្យជីវភាពគាត់ប្រសើរឡើង.គឺទាំងបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ និងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ សូមពុកម៉ែបងប្អូនកុំខ្ជិលត្រូវឧស្សាហ៍ព្យាយាមដាំដុះចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាព ចំពោះបងប្អូនដែលបានដីហើយសូមកុំឱ្យលក់ដីនោះឱ្យសោះ។
ចំណែកអំណោយនាំយកទៅផ្តល់ជូនមានគ្រួសារអតីតយុទ្ធជនកម្ពុជា ចំនួន១៨១គ្រួសារ និងប្រជាពលរដ្ឋខ្វះខាត ២០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ។