ប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរដកក្រុមហ៊ុនឧកញ៉ាហង់ សុគន្ធចេញពីព្រោះឆ្នាំកន្លងមុនៗនេះផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ បង្កឲ្យខាតបង់អស់ថវិកាជាច្រើន 

0
25

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរដកក្រុមហ៊ុនឧកញ៉ាហង់ សុគន្ធចេញពីព្រោះឆ្នាំកន្លងមុនៗនេះផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ បង្កឲ្យខាតបង់អស់ថវិកាជាច្រើន 

កំពង់ធំ៖ ប្រជាពលរដ្ឋជាច្រើននាក់ ដែលបានអាស្រ័យផលស្រូវប្រាំងនៅចំណុចព្រះគន្លង និងព្រះស្នែងបាននាំគ្នាតវ៉ា និងស្នើសុំ​ឲ្យមន្ត្រីជំនាញ និងអាជ្ញាធរ បញ្ឈប់ក្រុមហ៊ុនលោកឧកញ៉ា ហង់ សុគន្ធ ក្នុងការផ្គត់ផ្គង់ទឹកបន្តទៀត ។ ហេតុការណ៍នេះកើតឡើង​នៅព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតំបន់ព្រះស្នែង ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ។

ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ស្រូវប្រាំងរបស់ពួកគាត់ខូចខាតអស់ជាច្រើនហិចតាដោយសារតែក្រុមហ៊ុនលោកឧកញ៉ា ហង់ សុគន្ធ ផ្គត់ផ្គង់ទឹកមិនបានគ្រប់គ្រាន់ មួយណាមិនទទួលខុសត្រូវចំពោះពាក្យសម្ដីរបស់ខ្លួនថា បើស្រូវខូចក្នុងមួយហិចតាក្រុមហ៊ុននឹង សងមួយហិចតា ៥ តោន ជាក់ស្ដែងក្រុមហ៊ុនមិនបានអនុវត្តដូចពាក្យសម្ដីរបស់ខ្លួនឡើយ។

ពួកគាត់បានបន្តទៀតថា បើឱ្យក្រុមហ៊ុន ហង់ សុគន្ធបន្ត​ឲ្យផ្គត់ផ្គង់ទឹក​ទៀត ប្រហែលពួកគាត់ឈប់ធ្វើស្រែនៅទីនោះ ព្រោះមិនចង់ឲ្យខាតបង់ថវិកាផ្ទាល់ខ្លួនឡើយ។ ហើយបានស្នើឱ្យខាងក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរខេត្តកំពង់​ធំ​ឆាប់បង្កើតសមាគមផ្គត់ផ្គង់ទឹក ដើម្បីងាយស្រួលក្នុងការបូមទឹកយកទៅប្រើប្រាស់ស្រោចស្របស្រូវប្រាំងរបស់ពួកគាត់ ។

ក្នុងនោះដែរលោកឧកញ៉ាហង់ សុគន្ធបានឲ្យដឹងថា ដីប្រឡាយ ដីនៅទីនេះ ពីមុនគឺជាដីរបស់រដ្ឋ ដែលយើងបានសុំអាស្រ័យផល នៅលើផ្គត់ផ្គង់ទឹក ក្រោយមកមានលិខិតបទដ្ឋានអនុក្រឹត្យ បន្តបន្ទាប់តែអ្វីដែលចុងក្រោយ គឺមាន ស ជ ណ ១០០៣ បញ្ជាក់ថា ប្រតិភូកម្ម ឱ្យខេត្ត និងមន្ទីរពាក់ព័ន្ធមានសិទ្ធិលើគម្រោង ស្ដារប្រឡាយតូច និងមធ្យមមកស្រោចស្រពលើផ្ទៃដីតំបន់ ២ និងតំបន់៣ ហើយពេលនេះ គឺជារឿងអីដែលសម្ដេចលោកបានឆ្វៀលជូនក្នុងឃុំកំពង់គោ ដែលសម្ដេចបានប្រកាសនៅគោកព្រះ អ៊ីចឹងតំបន់នេះ គឺស្ថិតតំបន់ឆ្វៀល ហើយឥឡូវនេះ គឺស្ថិតក្នុងតំបន់ ២ទាំងស្រុងហើយ។

ពាក់ព័ន្ធបញ្ហាមិនទទួលខុសត្រូវនោះ លោកឧកញ៉ាហង់ សុគន្ធបានឆ្លើយតប​រឿង​ «មិនទទួលខុសត្រូវបញ្ហាខូចខាតស្រូវ» ប្រាប់ឱ្យដឹងថា រឿងនេះជារឿងចាស់ ដែលគាត់បានមកប្ដឹងខ្ញុំ​ទៅតុលាការរួចហើយ តុលាការសាលាដំបូងមិនចាត់ការ និងតុលាការសាលាឧទ្ធរណ៍​បានតម្គល់ ចឹងរឿងនេះ គឺជារឿងចាស់​ដែលមិនមាន​ប៉ះពាល់ដល់​ការខាតបង់របស់បងប្អូនទេ ។

លោកឧកញ៉ាបានបញ្ជាក់ឲ្យដឹងទៀតថា ប្រឡាយទាំង ២ខ្សែនេះមិនមែនជាប្រឡាយធម្មជាតិទេ មិនមែនជាប្រឡាយមានទឹកហូរស្រាប់ទេ គឺប្រឡាយរបស់លោកសុខ មុន្នី លោកស្រីប៉េង ចាន់ធី និងរូបលោក ដែលកន្លងមកបានជីក ដោយទឹកលុយខ្លួនឯង អស់រាប់សែន​ច្រើនណាស់ លើប្រឡាយទាំង ២ខ្សែរនេះ ។ ប្រឡាយនេះរបស់លោកសុខ មុន្នី  ប្រឡាយមេ ទាំងប្រឡាយរោង គឺមាន ៣២គីឡូម៉ែត្រ ឯប្រឡាយនេះចំនួន ៨គីឡូម៉ែត្រ(ប្រឡាយព្រះស្នែង) ហើយទាំងរោងផង ១៧គីឡូម៉ែត្រ ស្រោចស្រព​លើដំណាំ​ស្រូវជាង​៣ពាន់ហិចតា៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here