សាខាកាកបាទកំពង់ធំ នាំយកអំណោយមនុស្សធម៌ ប្រគល់ដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង៣គ្រួសារ  នៅស្រុកសណ្តាន់

0
20

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

សាខាកាកបាទកំពង់ធំ នាំយកអំណោយមនុស្សធម៌ ប្រគល់ដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង៣គ្រួសារ  នៅស្រុកសណ្តាន់

     (កំពង់ធំ)÷ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការដ្ឋានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ លោក កែវផល នាយកសាខាកបាទក្រហមកម្ពុជាខេត្ត ព្រះសង្ឃ មន្រ្តីសាខា លោកអភិបាលស្រុក សប្បុរសជន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះចំនួន៣គ្រួសារ ឆេះអស់ទាំងស្រុង កាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៩:៣០នាទី  បណ្ដាលមកពីភ្លើងចង្រ្កាន នៅចំណុចភូមិខ្មែរ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ 

      តាមរបាយការណ៍របស់លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ បានបញ្ជាក់ថា ម្ចាស់ផ្ទះទី១ ឈ្មោះ សួន អុីម ភេទស្រី អាយុ ៤៥ឆ្នាំ  ឆេះផ្ទះមួយខ្នងទំហំ ០៦ម៉ែត្រx០៨ម៉ែត្រ ធ្វើអំពីឈើប្រក់សីុប្រូសុីម៉ង់ .ជញ្ជាំងក្ដារប្រដាប់ផ្ទះមួយគ្រឿង លុយ១លានរៀល ស្រូវចំនួន១៥បេតុបាយ១គ្រឿងសម្ភារផ្ទះបាយទាំងអស់និងសំលៀកបំពាក់និងឯកសារមួយចំនួនទៀតឆេះអស់ទាំងស្រុង  ។ ម្ចាស់ផ្ទះឈ្មោះ សន សុីន ភេទប្រុស អាយុ៥៩ឆ្នាំ បណ្ដាលឱ្យខូចខាតសម្ភារ÷ ផ្ទះមួយខ្នងទំហំ០៩ម៉ែត្រx០៦ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿង ម៉ូតូសង់០១៨មួយគ្រឿង លុយចំនួន១០លានរៀល
និងសម្ភារះផ្ទះបាយឆេះអស់ទាំងស្រុង។ ម្ចាស់ផ្ទះឈ្មោះ សួន សុីន ភេទប្រុស អាយុ៥០ឆ្នាំ បណ្ដាលឱ្យខូចខាតសម្ភារឆេះផ្ទះមួយខ្នងទំហំ០៩x០៦ម៉ែត្រធ្វើអំពីឈើប្រក់ក្រឿង ជញ្ជាំងក្ដារ រុឺម៉កគោយន្ដមួយគ្រឿង ស្រូវចំនួន០៩បេ
ចានឆ្នាំងសម្ភារផ្ទះបាយឆេះអស់ទាំងស្រុង សំបុត្រកំណើត និងឯកសារផ្សេងៗឆេះអស់ទាំងស្រុង។

    ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ជា វ៉ាន់ចាន់ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋតែរងគ្រោះដោយបាតុភូតធម្មជាតិ។ ដូច្នេះហើយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយមកប្រគល់ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ៣គ្រួសារ ដើម្បីឱ្យពួកគាត់បានដោះស្រាយជីវភាពរស់នៅបានមួយកម្រិតផងដែរ។

        ជាចុងក្រោយឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការដ្ឋានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់បងប្អូនជាពលរដ្ឋ ត្រូវតែមានការយកចិត្តទុកដាក់និងមានការប្រុងប្រយ័ត្នបំផុតព្រោះរដូវនេះជាទៅប្រាំង ជាពិសេសភ្លើងធូប ភ្លើងទៀន ភ្លើងចង្ក្រាន និងមុនទៅណាមកណាត្រូវតែបិទចរន្តអគ្គិសនី កុំឱ្យមានហានិភ័យការឆេះផ្ទះសម្បែង។ 

    គួរកញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលត្រូវផ្តល់ជូនដល់គ្រួសារដែលរងគ្រោះដោយឆេះផ្ទះមាន០៣រួមមាន÷ អង្គរ មី ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ទឹកសុទ្ឋ វិទ្យុ ឆ្នាំង កន្ទេល តង់ ឃីត និងថវិកាមួយចំនួន ព្រមទាំងមានការឧបត្ថម្ភពីព្រះសង្ឃ និងសប្បុរសជនជាច្រើនផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here