លោក ជិន ហ៉ីន៖ រាជរដ្ឋាភិបាលតែងចាត់ទុកផ្លូវ និងស្ពានជាសរសៃឈាមសេដ្ឋកិច្ច

0
24

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោក ជិន ហ៉ីន៖ រាជរដ្ឋាភិបាលតែងចាត់ទុកផ្លូវ និងស្ពានជាសរសៃឈាមសេដ្ឋកិច្ច

      (កំពង់ធំ)÷ លោក ជិន ហ៉ីន បានគូសបញ្ជាក់ថា ការលេចចេញជារូបរាងនៃសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធនានាគឺមិនមែនកើតចេញដោយងាយៗនោះទេ គឺកើតចេញពីគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ស្ថាបនិកសន្តិភាព គឺ សម្តេចតេជោ រួមជាមួយនឹងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងកម្លាំងសាមគ្គីភាពរបស់ជនរួមជាតិខ្មែរទាំងអស់។

        នៅថ្ងៃទី០២ ខែមករា ឆ្នាំ២ឥ២៣ លោកមេឃុំសាលាវិស័យបានថ្លែងបែបនេះនៅក្នុងពេលដែលលោកចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងកៅស៊ូ (កៅស៊ូAC) ប្រវែង១៣គីឡូម៉ែត្រ ១ខ្សែដែលបានតបភ្ជាប់ពីភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក រហូតទៅដល់ព្រំប្រទល់ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

      លោកប្រធានក្រុមប្រឹក្សាឃុំ បានលើកឡើងថា រាជរដ្ឋាភិបាលតែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកត្តាលីករនៃជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិក្រោមទិសស្លោក(មានផ្លូវ មានស្ពាន មានសង្ឃឹម) កត្តាសុខសន្តិភាព បានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល ដែលដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង៤ គឺមនុស្ស ផ្លូវ ទឹក និងភ្លើង។

     លោក ជិន ហ៊ីន បន្តថារាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ គឺមានចក្ខុវិស័យវែងឆ្ងាយក្នុងការតភ្ជាប់រាជធានី-ខេត្តឱ្យរួមគ្នាតែមួយ ហើយធ្វើដំណើរវិលជុំដោយមិនបាច់បកក្រោយ។ ជាពិសេសជាយន្តការនៃការភ្ជាប់សកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូនកសិផលប្រកបដោយប្រសិទ្ធភាព និងចំណាយតិច បម្រើឱ្យការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាផង និងការរួមចំណែកដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូបផង សំដៅធ្វើយ៉ាងណាឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ដែលសព្វថ្ងៃជាប្រទេសមានចំណូលមធ្យមកម្រិតទាប ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here