ឯកឧត្តម ព្រឹម រដ្ឋា អញ្ជើញក្នុងវិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាងចម្រោះទឹកស្អាត អាងស្តុបទឹក និងសមិទ្ធផលនានា នៅក្នុងវត្តព្រះដំរី ខេត្តកំពង់ធំ

0
21

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តម ព្រឹម រដ្ឋា អញ្ជើញក្នុងវិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាងចម្រោះទឹកស្អាត អាងស្តុបទឹក និងសមិទ្ធផលនានា នៅក្នុងវត្តព្រះដំរី ខេត្តកំពង់ធំ

    (កំពង់ធំ)÷ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំអមដំណើរដោយលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រះសង្ឃ ប្រធានអនុប្រធានមន្ទីរ កងកម្លាំងទាំងបីមន្ត្រីរាជការមប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង១.៥០០នាក់ អញ្ជើញចូលរួមក្នុងវិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាងចម្រោះទឹកស្អាត អាងស្តុបទឹក និងសមិទ្ធផលនានា នៅក្នុងវត្តព្រះដំរី ស្ថិតនៅ ឃុំព្រះដំរីស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។

     ក្នុងឱកាសនេះលោកសាយ គឹមឡមអភិបាលស្រុកស្ទោងបានលើកឡើងថា ផ្ទៃដីវត្តព្រះដំរីមិនមានប្រភពទឹកដែលអាចជីកអណ្តូងបានឡើយ ទោះជាកន្លងមកធ្លាប់បានដឹកអណ្តូង ជាច្រើនកន្លែង ប៉ុន្តែមិនមានទឹកឡើយ។ ទឹកដែលព្រះសង្ឃ និងពុទ្ធបរិស័ទប្រើប្រាស់គឺពឹងផ្អែកទៅលើស្រះទឹក ទាំងស្រុង។ នៅរដូវវស្សាស្រះមានទឹកកខ្វក់ហូរចូល និងមានស្មៅដុះជុំវិញ នៅរដូវប្រាំងប្រឈមនឹងបញ្ហាកង្វះទឹក ហើយទឹកក៏គ្មានអនាម័យ នាំឱ្យប៉ះពាល់សុខភាពរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទយ៉ាងខ្លាំង។

    ថ្លៃងនៅក្នុងកម្មវិធីនេះឯកឧត្តម ព្រឹម រដ្ឋា បានមានប្រសាសន៍ថា អាងចម្រោះទឹកស្អាត ជួយដោះស្រាយបញ្ហាសុខភាពក៏ដោយ ក៏នៅមានបញ្ហាមួយចំនួន ដូចជា ស្រះទឹកមានទំហំតូច ជម្រៅរាក់ មិនអាចផ្គត់ផ្គងបរិមាណទឹកគ្រប់គ្រាន់ ស្របពេលដែលតម្រូវការប្រើប្រាស់ទឹកកាន់តែច្រើន មិនមានអាងស្តុកទឹកសម្រាប់ចែកចាយទឹកបានលឿនរហ័ស ប្រព័ន្ធទុយោមិនទាន់មានគ្រប់គ្រាន់ និងកង្វះខាតបណ្តាញអគ្គិសនី។ ជាមហាកិត្តិយសនៅឆ្នាំ២០១៧ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជទានស្រះទឹកទំហំ៤៧ម៉ែត្រ×៨១ម៉ែត្រ ជម្រៅ៧ម៉ែត្រ ដែលជាប្រភពទឹកដ៏សំខាន់អាចផ្គត់ផ្គងទឹកបានគ្រប់គ្រាន់ទាំងពីររដូវ ដើម្បីឱ្យព្រះសង្ឃនៅក្នុងវត្ត និងបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បានគ្រប់គ្រាន់។

     ឯកឧត្តម ព្រឹម រដ្ឋា  បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាសុខភាពក្នុងការរស់នៅប្រកបដោយអនាម័យបីប្រការគឺ(ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) ដើម្បីជៀសវាងពីជំងឺផ្សេងៗ។ ពិសេសសម្រាប់ព្រះសង្ឃ គណៈកម្មការ និងពុទ្ធបរិស័ទទាំងអស់សូមចូលរួមថែរក្សានូវសមិទ្ធផលនានា ដែលមាននៅក្នុងវត្តឱ្យបានគង់វង្ស និងមានផែនការអភិវឌ្ឍបន្តទៀតសម្រាប់ឆ្នាំ២០២៤។

      សូមបញ្ជាក់ផងដែរថា អាងទឹកនេះសាងសង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមានបណ្តោយ៦.៦០ម៉ែត្រ ទទឹង៤.៦០ម៉ែត្រ កម្ពស់៣.៥០ម៉ែត្រ មាន២ជាន់។ ជាន់ទី១មានអាងធំ២អាចផ្ទុកទឹកបានចំនួន៨០ម៉ែត្រគូប ហើយជាន់ទី២មានអាងតូចៗ៨ អាចផ្ទុកទឹកបានចំនួន១២ម៉ែត្រគូប។ នៅជាន់ទី១មានបំពង់ចម្លោះទឹកចំនួន៨០បំពង់ចំហុយទឹកកាំរស្មីអ៊ុចចំនួន២ និងបំពាក់ដោយម៉ូទ័រស្វ័យប្រវត្តិ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here