អបអរសាទការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៣)

0
20

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អបអរសាទការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៣)

       (កំពង់ធំ)÷ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចូលរួមដាក់តាំងពិពណ៌ផលិតផលខ្មែរក្នុងកម្មវិធីអបអរសាទការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៣) មានរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅវិមានឈ្នះ ឈ្នះ រាជធានីភ្នំពេញ។

        ឯកឧត្តម ជា វ៉ាន់ចាន់ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធមានគ្រប់ទីកន្លែង។ សម្រាប់ខេត្តកំពង់ធំក៏មានកិត្តិយសក្នុងការមកដាក់តាំងពិព័រណ៍ភូមិមួយផលិតផលមួយ ដែលជាស្នាដៃរបស់កូនខ្មែរ ដើម្បីបង្ហាញពីការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពីការផលិតសម្ភារៈដំណាំកសិកម្ម និងវិស័យផ្សេង។

      ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានបន្តទៀតថា ការដាក់តាំងពីពណ៌ភូមិមួយផលិតផលមួយ គឺមានការចូលរួមគ្រប់ក្រសួងទាំងអស់ រាជធានី/ខេត្ត បណ្ដាក្រុមហ៊ុន និងអាជីវករលក់ដូរជាច្រើនបានដាក់បង្ហាញពីសម្ភារៈរបស់ខ្លួនដែលមានគុណភាព និងអនាម័យដោយមិនប៉ះពាល់ទៅលើសុខភាពបងប្អូនប្រជាពលរដ្ឋនោះឡើយ។ ជាមួយគ្នានេះផងដែរកម្មវិធីអបអរសាទការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

     ជាចុងក្រោយឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំក៏បានលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ក្នុងខេត្តកំពង់ធំ សូមយកចិត្តទុកដាក់និងផ្សព្វផ្សាយបន្ត នៅក្នុងមូលដ្ឋានដល់ប្រជាពលរដ្ឋពីសារៈប្រយោជន៍នៃការដាក់តាំងពិពណ៌ភូមិមួយផលិតផលមួយ ដោយមានការគាំទ្រពីឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ តាមបណ្ដាខេត្តនីមួយៗដែលចូលមកទស្សនាដែលបានគាំទ្រនូវស្នាដៃកូនខ្មែរផងដែរ។

    សូមបញ្ជាក់ផងដែរថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមលោកជំទាវទាំងអស់ ក៏បានអញ្ជើញចូលរួមទស្សនាតាមការដាក់តាំងពិពណ៌សមិទ្ធផលនានា នៅតាមក្រសួង និងតាមបណ្តារខេត្ត នៅបរិវេណវិមានឈ្នះឈ្នះ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here