ឧត្តមសេនីយ៍ទោ សោម ស៊ុន និងឯកឧត្តម ទូច សុខា ចុះត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពដីសម្បទានសង្គមកិច្ច សម្រាប់ផ្តល់ជូនអតីតយុទ្ធជន  នៅស្រុកសន្ទុក

0
16

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងឯកឧត្តម ទូច សុខា ចុះត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពដីសម្បទានសង្គមកិច្ច សម្រាប់ផ្តល់ជូនអតីតយុទ្ធជន  នៅស្រុកសន្ទុក

(កំពង់ធំ)÷ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី បណ្ដាមន្ទីរស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីឃុំក្រយា និងស្រុកសន្ទុក ខេត្តកំពង់ធំ អមដំណើរឯកឧត្តម ទូច សុខា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបានចុះត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពដីសម្បទានសង្គមកិច្ច ដែលមានទីតាំងនៅឃុំក្រយា  ស្រុកសន្ទុក ខេត្តកំពង់ធំ សម្រាប់ផ្ដល់ជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងការរៀបចំដីសម្បទានសង្គមកិច្ច សម្រាប់អតីតយុទ្ឋជនកន្លងមក នឹងត្រៀមសម្រាប់សាងសង់ផ្ទះថ្មី និងសម្បទានដីសង្គមកិច្ច ជូនដល់អតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះពិតប្រាកដ និងអតីតយុទ្ឋជនរស់នៅលើដីចំដីផ្លូវ  សាធារណៈ ។

      ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្ត បានផ្ដល់ដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតប្រយុទ្ធជន ដែលគ្មានដីគ្មានផ្ទះចំនួន៥៨៦ហិកតា ។ នៅឆ្នាំ២០២១ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយអាជ្ញាធរដែនដីខេត្តស្រុកឃុំ ដែលមានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ធ្វើជាសេធិការ បានរៀបចំផ្ដល់ដីសម្បទានសង្គមកិច្ច ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនបានចំនួន១៤១ គ្រួសារ កន្លងមករួចមកហើយ ។ ហើយតាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី  គន់ គីម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានសាងសង់ផ្ទះថ្មីជូនបងប្អូនអតីតយុទ្ធជនបានចំនួន១៤១ខ្នងផ្ទះ និងបានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមប្រវែង១២ គីឡូម៉ែត្រ មានរៀបចំអណ្ដូងទឹកស្អាត បង្គន់អនាម័យ សម្រាប់បងប្អូនប្រើប្រាស់ផងដែរ។ហើយបច្ចុប្បន្ននេះ នៅមានក្រុមគ្រួសារបងប្អូនអតីតយុទ្ធជនចំនួន៨៥ គ្រួសារថ្មីទៀត ដែលបានធ្វើបច្ចុប្បន្នភាពរកឃើញថាគាត់គ្មានដី គ្មានផ្ទះរស់នៅសមរម្យ និងមួយចំនួនទៀតរស់នៅលើដីសាធារណៈ ។

      ឯកឧត្តម ទូច សុខា  បានបញ្ជាក់ថាដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន រតនៈ អភិបាលខេត្តកំពង់ធំ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋចំនួន ៧២គ្រួសារ ដែលរងផលប៉ះពាល់នាពេលកន្លងមក និងដើម្បីរៀបចំសាងសង់ផ្ទះសម្បែង បែងចែកដីធ្លីផ្ដល់ជូនដល់ក្រុមគ្រួសារ អតីតយុទ្ធជន ដែលគ្មានផ្ទះគ្មានដី ចំនួន៨៥គ្រួសារបន្តទៀត ទើបថ្ងៃនេះឯកឧត្តម បានដឹកនាំក្រុមការងារធ្វើបច្ចុប្បន្នភាពជាថ្មី និងសុំគោលការណ៍ ដើម្បីដំណើរការរៀបចំស្ថាបនាផ្លូវថ្មី ប្លង់ទីតាំង ផ្ទះសម្រាប់ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងបងប្អូនអតីតយុទ្ធជន ដែលគ្មានដី និងជម្រកស្នាក់នៅ ដើម្បីផ្ដល់ជូនគាត់រស់នៅកសាងជីវភាពថ្មីឲ្យបានសមរម្យ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here