រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ(បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស)

0
20

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ(បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស)

     (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ព្រះសង្ឃ មន្ត្រីរាជការ និងសិក្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួម អបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ(បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស) ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ធំ។

     លោកស្រីវរសេនីយ៍ឯក កង កូយ ស្នងការរងនគបោលខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានលើកឡើងថា ការខិតខំប្រឹងប្រែងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្ត ដែលមានក្រុមការងារទាំង៦ ជាសេនាធិការ និងមានរចនាសម្ព័ន្ធតាំងពីថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្ត រួមទាំងអង្គការដៃគូក្នុងខេត្ត ក្នុងគោលដៅបង្ការ ទប់ស្កាត់ប្រយុទ្ធប្រឆាំងដាច់ខាតអំពើជួញដូរមនុស្ស  និងបានបំផ្លាញដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ និងរហូតដល់អាយុជីវិតជនរងគ្រោះយ៉ាងអណោចអធម។ទោះបីជាអំពើជួញដូរមនុស្ស មិនទាន់ផុតរលត់ក្ដី ក៏បេសកកម្មនេះ មិនទាន់ត្រូវបានបញ្ចប់ដែរ ហើយនឹងបន្តខិតខំបន្ថែមទៀតកាន់តែខ្លាំង ដែលទាមទារឱ្យមានការគាំទ្រ និងកិច្ចសហការកាន់តែទូលំទូលាយ ដើម្បីបង្ការទប់ស្កាត់ ឈានទៅលុបបំបាត់អំពើជួញដូរមនុស្សឱ្យបានជោគជ័យ។

      ថ្លែងនៅក្នុងកម្មវិធីនេះលោកជំទាវ លំ គន្ធារី បានមានប្រសាសន៍ថា កម្មវិធីទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារឱ្យ បាននូវសន្តិភាពជាតិ សន្តិសុខសង្គម ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយពង្រឹងកិច្ចសហការប្រតិបត្តិការជាតិ អន្តរជាតិ កាន់តែទូលំទូលាយ និងការអភិវឌ្ឍន៍ធនធាន មនុស្សប្រកបដោយថាមពល និងសក្តានុពល។ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងមុះមុត ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលបាន នឹងកំពុងតែយាយី បំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ផលប្រយោជន៍ រហូតដល់អាយុជីវិតប្រជាពលរដ្ឋ និងក៏ដូចជាបំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ។

     ជាចុងក្រោយលោកជំទាវ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងឱ្យតម្លៃខ្ពស់ ទៅលើភាពរីកចម្រើននៃបច្ចេកវិទ្យា ព្យាយាមពង្រីកចំណេះដឹងដល់មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីទំនាក់ទំនងគ្នា បានកាន់តែចាប់រហ័ស ធ្វើជាមធ្យោបាយសម្រាប់ការសិក្សាស្រាវជ្រាវ អភិវឌ្ឍចំណេះដឹង ជំនាញ គ្រប់គ្រងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម អាជីវកម្មខ្នាតតូច មធ្យម ឬធំ រហូតដល់បានពង្រីកវិសាលភាពនៃការប្រើ ប្រាស់ បច្ចេកវិទ្យាព័ត៌មានក្នុងប្រព័ន្ធការងារឱ្យក្លាយជារដ្ឋបាលបែបឌីជីថល។ បច្ចេកវិទ្យាក៏ត្រូវបានឧក្រិដ្ឋជន ប្រើប្រាស់ធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឱ្យធ្លាក់ចូលអន្ទាក់នៃបទឧក្រិដ្ឋគ្រប់រូបភាព រួមទាំងជួញដូរមនុស្ស និងកេងប្រវ័ញគ្រប់ទម្រង់ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ខិតខំរកគ្រប់មធ្យោបាយ ធនធាន និងបច្ចេកទេស ធ្វើការស៊ើបអង្កេតរុករកបណ្តាញជនល្មើស យ៉ាងសកម្ម និងបានបំផ្លាញប្រសិទ្ធភាពបទល្មើសរបស់ជនទុច្ចរិត និងសង្គ្រោះជនទាំងឡាយដែលរងគ្រោះ និងងាយរងគ្រោះបានជាបន្តបន្ទាប់។

     គួរបញ្ជាក់ផងដែរថាមក្រោយពីប្រារព្ធពិធីចប់គណៈអធិបតី និងអ្នកចូលរួមទាំងអស់ ក៏បានបង្ហោះប៉េងប៉ោងជានិមិត្តរូបពីច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស  នៅមុខសាលប្រជុំសាលាខេត្តកំពង់ធំ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here