លោក អ៊ុត វណ្ណរ៉ា អញ្ជើញចូលរួមក្នុងពិធីចែកប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ៥១៧គ្រួសារ និងប័ណ្ណសម្គាល់ជនមានពិការភាព២៩៥នាក់ នៅស្រុកកំពង់ស្វាយ

0
26

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោក អ៊ុត វណ្ណរ៉ា អញ្ជើញចូលរួមក្នុងពិធីចែកប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ៥១៧គ្រួសារ និងប័ណ្ណសម្គាល់ជនមានពិការភាព២៩៥នាក់ នៅស្រុកកំពង់ស្វាយ

     (កំពង់ធំ)÷នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣
លោក អ៊ុត វណ្ណរ៉ា អភិបាល អភិបាលស្រុកកំពង់ស្វាយ លោកវីរៈសេនីយ៍ទោ កែ កព្ចានា អធិការស្រុកកំពង់ស្វាយ  មេបញ្ជាការមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក លោក ជូ សួន មេឃុំសាន់គរ ក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញជាគណអធិបតីក្នុងពិធី ចែកប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ និងប័ណ្ណសម្គាល់ជនមានពិការភាពនៅសាលាឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលក្នុងនោះមាន÷ប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យចំនួន ៥១៧គ្រួសារ ប័ណ្ណសំគាល់ជនមានពិការភាពចំនួន២៩៥នាក់ ស្រី១៣៥នាក់ ដើម្បីដោះស្រាយជីវភាពបានមួយកម្រិតដល់ពួកគាត់ផងដែរ។

       លោក ជូ សួន មេឃុំសាន់គរ បានលើកឡើងថា ដោយប្រជាពលរដ្ឋនៅឃុំសាន់គរ សង្កេតឃើញមានជីភាពខ្វះខាតមួយចំនួន និងមានពិការជាច្រើនគ្រួសារដោយសារសង្គ្រាមដូច្នេះហើយក្រុមការងារបានស្នើទៅរដ្ឋបាលស្រុកកំពង់ស្វាយដើម្បីចេញប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ និងប័ណ្ណសម្គាល់ជនមានពិការភាព ដើម្បីឲ្យគាត់យកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់គាត់ ពិសេសគឺពេលមានជំងឺផ្សេងៗទៅសម្រាកនៅមន្ទីរពេទ្យណាមួយ ក៏ជួយដោះស្រាយដល់ពួកគាត់បានយ៉ាងឆាប់រហ័ស។

      ក្នុងឱកាសនេះលោក អ៊ុត វណ្ណរ៉ា បានមានប្រសាសន៍ថា កន្លងមកនេះគ្រោះធម្មជាតិ បានធ្វើបាបបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសគឺនៅរដូវវស្សាទឹកជំនន់បានលិចស្រូវវស្សាជាច្រើនហិចតា ធ្វើឱ្យមានការរងប៉ះពាល់នឹងខូចខាតស្រូវវស្សា និងដំណាំផ្សេងៗជាច្រើន ជីវភាពប្រជាពលរដ្ឋមានការខ្វះខាត មិនអាចទៅប្រកបមុខរបរអ្វីបាននោះឡើយ។ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី  សម្ដេចតែងតែផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងហានិភ័យ ព្រមទាំងជនពិការភាព ដូច្នេះហើយរដ្ឋបាលស្រុកកំពង់ស្វាយនិងរដ្ឋបាលឃុំសាន់គរ សហការគ្នាចុះធ្វើប័ណ្ណសម្គាល់រងហានិភ័យ និងប័ណ្ណសម្គាល់ជនពិការភាព ដើម្បីយកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅប្រជាជន។

    ជាចុងក្រោយលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ បានលើកទឹកចិត្តដល់ក្រុមការងារនៅរដ្ឋបាលឃុំសាន់គរ ដែលបានយកចិត្តទុកដាក់ និងផ្ដល់កម្លាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋក្នុងការចែកប័ណ្ណ ដើម្បីយកទៅប្រើប្រាស់ឱ្យសមស្រប មានតម្លាភាពប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌នៅក្នុងមូលដ្ឋាន។ សូមចូលរួមថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ មិនផ្ដល់ឱកាសឱ្យជនណាមួយមកផ្ដួលរំលំ និងរាំងស្ទះការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នចំពោះអគ្គីភ័យដែលកើតឡើងព្រោះរដូវប្រាំងគឺរដូវធ្លាក់ខ្យល់ អាចធ្វើឱ្យមានអគ្គីភ័យកើតឡើងនៅក្នុងសហគមន៍។ សូមក្រុមការងារទាំងអស់នៅតែបន្តសហការគ្នាចុះសិក្សា និងវាយតម្លៃដល់បងប្អូនប្រជាពលរដ្ឋដែលជួបហានិភ័យ និងជនពិការភាពឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យជីវភាពពួកគាត់មានលក្ខណៈល្អប្រសើរឡើង។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here