ផ្លូវបេតុងអាមេប្រវែង៨៥៨ម៉ែត្រ ទទឹង៥ម៉ែត្រ ដែលទទួលបានហិរញ្ញប្បទានវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ធនធានធនាគារអភិវឌ្ឍន៍អាស៊ី ADB) ស្ថិតនៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ 

0
31

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ផ្លូវបេតុងអាមេប្រវែង៨៥៨ម៉ែត្រ ទទឹង៥ម៉ែត្រ ដែលទទួលបានហិរញ្ញប្បទានវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ធនធានធនាគារអភិវឌ្ឍន៍អាស៊ី ADB) ស្ថិតនៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ 

  (កំពង់ធំ)÷ លោក អ៊ុត វណ្ណរ៉ា អភិបាល នៃគណៈអភិបាលស្រុកកំពង់ស្វាយ បានដឹកនាំសហការី ចុះពិនិត្យការសាងសង់ផ្លូវបេតុងអាមេប្រវែង៨៥៨ម៉ែត្រ ទទឹង៥ម៉ែត្រ ដែលទទួលបានហិរញ្ញប្បទានវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ធនធានធនាគារអភិវឌ្ឍន៍អាស៊ី ADB) ស្ថិតនៅភូមិមង្គលស្លា ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

      លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានឱ្យដឹងថាដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋក្នុងភូមិ និងបានឆ្លើយតបតាមសំណូមពររបស់ពួកគាត់ផង  បានប្រើប្រាស់ផ្លូវបេតុងចាប់ពីពេលនេះតទៅទុកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ក្នុងការធ្វើដំណើរចេញ-ចូលប្រកបរបរកសិកម្ម ដឹកកសិផលគ្រប់ប្រភេទ ពិសេសជួយសម្រួលដល់ការធ្វើដំណើរ របស់សិស្សសាលាមករៀន និងចាស់ព្រឹទ្ឋាចារ្យធ្វើដំណើរគោរពបូជានៅវត្តអារាម  បានស្រួលក្នុងការធ្វើចរាចរណ៍។
     
   លោកអភិបាលស្រុកកំពង់ស្វាយ បានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់  គឺបានកែប្រែមុខមាត់យ៉ាងឆាប់រហ័ស ក្នុងនោះសមិទ្ធផលនានាថ្មីៗជាច្រើន បានកើតឡើងរួមមាន ផ្លូវគ្រួសក្រហម មានតែផ្លូវភក់ ផ្លូវដីឥដ្ឋ ពិបាកធ្វើដំណើរចររាចណ៍។ លើសពីនេះប្រជាពលរដ្ឋទាំងអស់ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋបាលស្រុកកំពង់ស្វាយ និងរដ្ឋបាលឃុំដំរីស្លាប់ ដែលបានគិតគូពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អភិវឌ្ឍមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។

     សូមបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅឃុំនីពេជ ក៏បានធ្វើដំណើរលើផ្លូវនេះសម្រាប់មកព្យាបាលជំងឺនៅមណ្ឌលសុខភាពឃុំដំរីស្លាប់ ប្រកបដោយសុវត្ថិភាពនិងងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់និងពេលថ្ងៃផងដែរ។

       

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here