លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត  ផ្សព្វផ្សាយផែនការ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងកងរាជអវុធហត្ថខេត្តកំពង់ធំ

0
17

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត  ផ្សព្វផ្សាយផែនការ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងកងរាជអវុធហត្ថខេត្តកំពង់ធំ

     (កំពង់ធំ):  នៅព្រឹកថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានផ្សព្វផ្សាយផែនការ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងកងរាជអវុធហត្ថចំនួន៨៤នាក់។

     លោកឧត្តមសេនីយ៍ត្រីមាស យ៉តបានលើកឡើងដោយបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងកងរាជអាវុធហត្ថចំនួន ៨៤ នាក់ ( ត្រៀមអន្តរាគមន៍ ៣០នាក់) ដោយបែងចែកជាបីក្រុម ចុះសហការជាមួយជំនាញបរិស្ថាខេត្ត និងមន្ត្រីឧទ្យានុរក្ស ល្បាតស្រាវជ្រាវទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ព្រៃឡង់ដោយគ្មានការលើកលែង ។

     លោកឧត្តមសេនីយ៍ត្រីមាស យ៉តបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី ៧ខែធ្នូ រហូតដល់ថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០២៣ នេះ
     កម្លាំងកងរាជអាវុធហត្ថខេត្តនិងជំនាញបរិស្ថាន បានចុះទៅដល់ចំណុចសំខាន់ៗដែលបទល្មើសកើតមាន ទទួលបានលទ្ធផលដូចខាងក្រោម ÷
     –    ពិនិត្យឃើញការដីកាប់រានថ្មីធ្វើកម្មសិទ្ធិ  និងផ្ទៃដីដកហូតដោយជំនាញបរិស្ថានប្រហែល២៥៥ហិចតា និងគល់ឈើទើបកាត់ចាស់-ថ្មីជាច្រើនគល់ ។
     – ឃាត់ខ្លួនជនសង្ស័យ៣នាក់កំពុងធ្វើសកម្មភាពអាច្រៀកឈើ និងកាត់រានព្រៃជាក់ស្តែង ដកហូតរណាយន្ត២គ្រឿងបញ្ជូនឲ្យជំនាញបរិស្ថានកសាងសំណុំរឿងតាមនីតិវិធី ។ កិច្ចការនេះយើងនឹងបន្តធ្វើដូចភ្លៀងរលឹម ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here