បទល្មើសព្រៃឈើនៅតែបន្តកាប់ដឹកចេញយ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃពុំឃើញមានសមត្ថកិច្ចបង្ក្រាបឡើយ

0
31

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

បទល្មើសព្រៃឈើនៅតែបន្តកាប់ដឹកចេញយ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃពុំឃើញមានសមត្ថកិច្ចបង្ក្រាបឡើយ

កំពង់ធំ#បទល្មើសព្រៃឈើនៅតែបន្តកាប់ដឹកចេញតាមគោយន្តកន្ត្រៃរាប់សិបគ្រឿងក្នុងមួយថ្ងៃៗ ជាក់ស្ដែងនៅព្រឹកថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2023
គោយន្តកន្ត្រៃដឹកឈើរាប់សិបគ្រឿងដឹកចេញយ៉ាងគគ្រឹកគគ្រេងចេញពីព្រៃសហគមន៍អូអន្ទ្រកនិងព្រៃអង់តែនស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ ឆ្លងកាត់ស្នាក់ការមេព្រៃអូរតាព្រហ្មនិងស្នាក់ការមេព្រៃក្រយាយ៉ាងរលូននិងបន្តយកទៅលក់នៅភូមិចុងដូងដែលដឹកឆ្លងកាត់ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។
 
លោកមុំ សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ថ្មបានឲ្យដឹងថាការដឹកជញ្ជូននេះគឺមិនដឹកពេលថ្ងៃទេគឺអាចពេលព្រលុប ហើយលោកថា ភ្នែកលោកមើលបានតែ 50 ម៉ែត្រទេ។

  ប្រជាពលរដ្ឋក៏ដូចជាមហាជនស្នើដល់លោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំមេត្តាមើលកូនចៅផងទានព្រោះថាបទល្មើសដឹកចេញទាំងថ្ងៃទាំងយប់។ឆ្លងកាត់មុខស្នាក់ការមេព្រៃជារៀងរាល់ថ្ងៃពុំដែលបង្ក្រាបឡើយ។ រូបភាពនិងអត្ថបទដោយ(លោកម៉ា ណារឹទ្ធ)

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here