បទល្មើសរបាំងស្បៃមុង នៅស្រុកជលគិរី បន្តកើតឡើងដូចផ្សិត សមត្ថកិច្ចជលផល នៅតែបន្តបង្រ្កាប យ៉ាងសកម្ម

0
367

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង÷ បទល្មើសនេសាទរបាំងស្បៃមុង នៅស្រុកជលគិរី បានបន្ត កើតឡើងដូចផ្សិត ជាមួយគ្នានឹងការបង្ក្រាបយ៉ាងសកម្ម ពីសំណាក់សមត្ថកិច្ចរដ្ឋបាលជលផល សង្កាត់-ផ្នែក និងខណ្ឌកំពង់ឆ្នាំង រួមសហការ ជាមួយកម្លាំងសហគមន៍នេសាទ និងកងកម្លាំងនគរបាល ប្រឆាំងនឹង បទល្មើសសេដ្ឋកិច្ច នៃស្នងការខេត្តកំពង់ឆ្នាំង ។

ដោយឡែកនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុច ចុងព្រែក ប្រចាន់ , ចំណុចត្រាំកំបោរ និងចំណុចតំរាំក្របី ក្នុងភូមិសាស្ត្រឃុំ ជលសារ និងឃុំព្រៃគ្រី លោក ឃីម ឡុង នាយផ្នែករដ្ឋបាល ជលផលកំពង់ប្រាសាទ បានដឹកនាំកម្លាំងចេញបង្ក្រាប ដោយទទួលលទ្ធផលបាន ÷

១- របាំងស្បៃមុងចំនួន ៣៦កន្លែង ស្មើនឹងប្រវែង ២៥០០ ម៉ែត្រ , លូស្បៃមុង ២៦គ្រឿង , បង្គោល ១៥០០ដើម និងចាកលែងកូនត្រីចម្រុះ ប្រមាណ ២៥០គីឡូក្រាម ។

២- របាំងសាច់អូនចំនួន ៤ កន្លែង ស្មើនឹងប្រវែង ៦០០ម៉ែត្រ , លបលូ ៤ គ្រឿង , បង្គោល៤០០ ដើម និងចាកលែងកូនត្រីចម្រុះ ប្រមាណ ៣០គីឡូក្រាម។

ជាមួយគ្នានេះ លោក ឃីម ឡុង បានបន្តថា លទ្ធផល នៃការបង្ក្រាប ខាងលើនេះ គឺកម្លាំងសមត្ថកិច្ចរដ្ឋបាលជលផល ផ្នែកកំពង់ប្រាសាទសហការ ជាមួយកម្លាំងសហគមន៍នេសាទ ភូមិពាមពពេច សរុប ចំនួន ១១នាក់ និងប្រើមធ្យោបាយ ដោយកាណូត ៣គ្រឿង។

លោកឃីម ឡុង បានបញ្ជាក់ថា ការបង្ក្រាបនឹងបន្តធ្វើ ទោះជាដល់រដូវបើកនេសាទក៏ដោយ ឲ្យតែការនេសាទទាំងឡាយណា ដែលប្រើឧបករណ៍ខុសច្បាប់ និងនៅដែននេសាទ ដែលច្បាប់ហាមឃាត់ រួមទាំងផលនេសាទ ដែលបានមកពីការប្រើឩបករណ៍ ខុស ច្បាប់ជាដើម៕ ដោយ លោក ខែម លាភ

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here