សមត្ថកិច្ចសហការ ដឹកនាំដោយ លោក កែវ សុឃឿន មន្ត្រីសង្កាត់ជលផល តាំងគោក បង្ក្រាបរបាំងស្បៃមុង…

0
217

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

សមត្ថកិច្ចសហការ ដឹកនាំដោយ លោក កែវ សុឃឿន មន្ត្រីសង្កាត់ជលផល តាំងគោក បង្ក្រាបរបាំងស្បៃមុង…

កំពង់ធំ/ នៅក្នុងដែននេសាទ ស្រុកតាំងគោក ខេត្តកំពង់ធំ ជនខិលខូច នៅតែបន្ត ស្ទាក់ចាប់មច្ឆជាតិ ដោយប្រើឧបករណ៍ របាំងស្បៃមុង នៅខណៈទឹកវិលវិញ ប៉ុន្តែសមត្ថកិច្ចរដ្ឋបាល ជលផល ក៏នៅ តែចេញបង្ក្រាបជាបន្តបន្ទាប់។

ដោយឡែក របាំងស្បៃមុង០៣ របាំង ស្មើនឹងប្រវែង ២២៥ ម៉ែត្រ , ឡុក០៤គ្រឿង,លបលូស្បៃមុង០៤មាត់,បង្គោល ៨៥ ដើម ត្រូវបានបង្ក្រាប ដោយសមត្ថកិច្ច សហការ ដឹកនាំ ដោយ លោក កែវ សុឃឿន មន្ត្រី រដ្ឋបាលជលផល បារាយណ៍ ប្រចាំនៅស្រុកតាំងគោក កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្នុងនោះ ក៏បានចាក់លែង ត្រីប្រមាណ១០ គីឡូក្រាម ចូលក្នុងធម្មជាតិវិញ។

យោងតាមរបាយការណ៍ របស់លោក កែវ សុឃឿន បានឱ្យដឹងថា ការបង្ក្រាបនេះ គឺឋិត នៅចំណុច អូលួ.ដៃវែង និងចំណុចស្ទឹងកំបុត ក្នុងភូមិសាស្រ្ត ឃុំទ្រៀល ស្រុកតាំងគោក។

ចំណែក កម្លាំងរួមសហការបង្ក្រាប មានកម្លាំងកង ខេមរៈភូមិន្ទ ផ្នែកសឹករង ស្រុកតាំងគោក និងក្រុមប្រឹក្សា ឃុំស្រឡៅ បន្ទាប់ពីក្រុមការងារ បានប្រទះឃើញ បទល្មើសជាក់ស្ដែង ដូចខាងលើ៕ ដោយ ហ៊ី ឈុនលី

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here