ជលផលកំពង់ឆ្នាំង បន្តបង្ក្រាបជាប់រហូត នូវបទល្មើសនេសាទ ជាពិសេសរបាំងស្បៃមុង

0
237

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ជលផលកំពង់ឆ្នាំង បន្តបង្ក្រាបជាប់រហូត នូវបទល្មើសនេសាទ ជាពិសេសរបាំងស្បៃមុង

កំពង់ឆ្នាំង៖ ទោះជារដូវបើកនេសាទក្ដី សមត្ថកិច្ចរដ្ឋបាលជលផល កំពង់ឆ្នាំង នៅតែបន្ត សហការ ជាមួយកងឯកភាព/ស្រុក ខេត្ត ចេញប្រតិបត្តិការ បង្ក្រាប ជាប់រហូត ទៅលើបទល្មើសនេសាទ ជាពិសេស បទល្មើសនេសាទ របាំងស្បៃមុង។

គួរបញ្ជាក់ថា បទល្មើសនេសាទ របាំងស្បៃមុងនេះ បានកើតឡើងដូចផ្សិតទ្វេរឡើង ជាលំដាប់ ទាំងរដូវ បិទ និងរដូវបើក ដូចជាមិនថបថយសោះ ប៉ុន្តែក៏ត្រូវទទួលរង ការបង្ក្រាបជាបន្តបន្ទាប់ ពីសំណាក់សមត្ថកិច្ច សហការ ផងដែរ ដោយមានការដឹកនាំផ្ទាល់ និងចង្អុលបង្ហាញ ពីលោក លី ឡា នាយខណ្ឌ និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ផងដែរ។

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បើយោងតាមការឱ្យដឹងពីលោក លី ឡា នាយខណ្ឌរដ្ឋបាល ជលផល កំពង់ឆ្នាំង ថា សមត្តកិច្ចខណ្ឋរដ្ឋបាល ជលផលកំពង់ឆ្នាំង ដឹកនាំ ដោយ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង រួមជាមួយ កម្លាំងសហគមន៍ នេសាទភូមិថ្មី, សហគមន៍នេសាទ ស្វាយរំពារសែនជ័យ ប្រើប្រាស់ កម្លាំងសរុប១៨ នាក់ និងមធ្យោបាយ ដោយបាឡាស្មាច់ ០៥ គ្រឿង បានចុះបង្ក្រាប បទល្មើសនេសាទ ២កន្លែង នៅស្រុកជលគិរី។

១-របាំងលូ សាច់អួន រាំងភ្ជិតព្រែក នៅចំណុច ឆ្នុកអណ្តែង ឋិតនៅក្នុងភូមិភ្លង ឃុំពាមឆ្កោក ។
២-របាំងសាច់អួន ភ្ជិត ចរាចរ មច្ឆជាតិ នៅបឹងធំ ឋិតនៅក្នុង ភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង។
ជាលទ្ធផល បានរុះរើ និងបំផ្លាញចោលវត្ថុតាង នៅនឹងកន្លែង ដូចខាងក្រោមៈ
-របាំងសាច់អួនរាំងភ្ជិតព្រែក និងបឹង ចំនួន០១ករណី ស្មើនឹង ០៦ កន្លែង ប្រវែង ៣០០ ម៉ែត្រ លូសាច់អួនក្រឡាញឹកចំនួន ០៨ គ្រឿង, បង្គោលចំនួន ២០០ ដើម និងចាក់លែងត្រីចម្រុះ ចំនួន ៥០ គីឡូក្រាម ចូលដែននេសាទវិញ៕ដោយការិយានិពន្ធ

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here