អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត

0
76

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម ងួន រតនៈ បានលើកឡើងអំពីគោលបំណង នៃអង្គសន្និបាទប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីបង្ហាញលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងឆ្លុះបញ្ចាំងនូវលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ សំដៅធ្វើឲ្យការអនុវត្តបន្តកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់ តាមរយៈការជជែកពិភាក្សា ផ្លាស់ប្តូរយោបល់អំពីចំណុចខ្លាំង និងចំណុចអសកម្មដែលបានអនុវត្តក្នុងរយៈពេលកន្លងមក។ ហើយលទ្ធផលនៃអង្គសន្និបាទនឹងក្លាយជាផែនទីចង្អុលបង្ហាញ និងឆ្លុះបញ្ចាំងសម្រាប់ពង្រឹងការអនុវត្តសកម្មភាពរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ដើម្បីឱ្យអង្គសន្និបាទប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ធំ ប្រព្រឹត្តិទៅដោយរលូន ទៅតាមផែនការដែលបានគ្រោងទុក ស្នើដល់គណៈកម្មការរៀបចំអង្គសន្និបាត ចូលរួមពិនិត្យ ផ្តល់យោបល់ ដោយខ្លឹមសារត្រូវឱ្យស្របនឹងទិសដៅការងាររបស់រដ្ឋបាលខេត្តកំពង់ធំ ដែលបានបញ្ជូលទៅក្នុងអង្គសន្និបាត៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here