សកម្មភាពរដ្ឋបាលជលផលកំពង់ឆ្នាំង នៅតែបន្តចេញបង្ក្រាបបទល្មើសជលផលក្នុងរដូវបិទនេសាទ ហើយក៏នៅតែបន្តអនុវត្តភារកិច្ចរបស់ខ្លួនផ្សេងៗទៀតបានយ៉ាងខ្ជាប់ខ្ជួនផងដែរ
កំពង់ឆ្នាំង÷យោងតាមរបាយការណ៍របស់សមត្ថកិច្ចរដ្ឋបាលជលផលកំពង់ឆ្នាំង នៅរសៀលថ្ងៃទី 28 ខែសីហាឆ្នាំ 2024 នេះបានឲ្យដឹងថា បានចេញបង្ក្រាបបទល្មើសជលផលទៀតហើយ នៅចំណុចខាងក្រោយភូមិស្ទឹងស្ងួត ឃុំអំពិលទឹកនិងភូមិស្ដីបន្លិច ស្ថិតក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផលបានរួសរើនិងបំផ្លាញចោលពតុតាមបទល្មើសរួមមាន÷
របាំងស្បៃមុងចំនូនម1ករណីស្មើ 18 កន្លែងសរុបប្រវែង 360 ម៉ែត្រ លូស្បៃមុងចំនួន 18 គ្រឿង បង្គោល 200 ដើមនិងចាក់លេងត្រីចម្រុះចំនួន 150 គីឡូក្រាមចូលក្នុងដែននេសាទវិញ
លបប្រឹស 100 ចំនូន 80 គ្រឿង
ដាយ ចំនួន2គ្រឿង ។
នៅក្នុងរបាយការណ៍ដដែលនេះបានបន្តឲ្យដឹងថា ប្រតិបត្តិបង្ក្រាបការនេះមានកម្លាំងចូលរួមជំនួន 27 នាក់ ដែលមានសមាសភាពមកពីអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថថ្នាក់ជាតិ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ត្រឡាចនិងកម្លាំងសហគមន៍នេសាទ។
ប្រើមធ្យោបាយដោយកាណូតបាទ្បាស្មាច់ ចំនួន 6 គ្រឿងដឹកនាំដោយឯកឧត្តម ប៉ែន ផល្លី អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
នៅថ្ងៃដដែលនេះសមត្ថកិច្ចរដ្ឋបាលជលផលខណ្ឌកំពង់ឆ្នាំង ដែលមានការចូលរួមពីអង្គការ អឹម អ សុី (M R C)និងអង្គការ អាយ យូ ស៊ី អិន( I U C N)បានចុះត្រួតពិនិត្យទីតាំងនិងប្រមូលទិន្នន័យបឋមសម្រាប់ការរៀបចំឯកសារគម្រោងពង្រឹងការគ្រប់គ្រងជលផលឆ្លងដែនក្នុងអាងទន្លេមេគង្គភាគខាងក្រោម។
ក្រុមការងារនេះដឹកនាំដោយលោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង។ ដោយការិយាល័យនពន្ធ