
ខេត្តក្រចេះ មានបេក្ខជន ប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ ចំនួន ២,៣៤៤នាក់ នាសម័យប្រឡងឆ្នាំ២០២៣
(ក្រចេះ) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ បានបើកសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រកដដោយបរិយាកាសស្ងប់ស្ងាត់ ក្រោមវត្តមានចូលពីសំណាក់ថ្នាក់ដឹកនាំខេត្ត ប្រធាន-អនុប្រធានមន្ទីរក្នុងខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ ស.ស.យ.ក និង អ្នកពាក់ព័ន្ធជាច្រេីន ដេីម្បីធ្វើសាក្សីលើការពិនិត្យកាបិទស្កុត និង ត្រាស្រោម ប្រធានវិញ្ញាសា ដែលធានាថាពិតជាគ្មានការបែកធ្លាយ នៅចំពោះមុខសិស្សានុសិស្សជាច្រេីនរយនាក់។
បេីយោងតាមការបញ្ជាក់ពីលោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ បានឲ្យដឹងថា បេក្ខជនចូលរួមប្រឡងបាក់ឌុប (សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ) ក្នុងខេត្តក្រចេះ សម្រាបសម័យប្រឡង ០៦ វិច្ឆិកា ២០២៣ មានចំនួន ២៣៤៤នាក់ ស្រី ១៣០៦នាក់ ក្នុងនោះបេក្ខជនស្វ័យរិន ៣២៥ នាក់ ស្រី ១៥១នាក់ មានមណ្ឌលប្រឡងចំនួន ៤មណ្ឌល ស្មេីរនិង ៩៥បន្ទប់ ទី១-មណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ ខាងជើង ទី២-មណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ ខាងត្បូង ទី៣-មណ្ឌលវិទ្យាល័យខូវ ប៊ុនស៊ុន ក្រចេះក្រុង និងទី៤-មណ្ឌលវិទ្យាល័យព្រះមហាក្សត្រីយានីកុសុមៈ និងមានគណៈមេប្រយោគ ចូលរួមចំនួន ៣០៣នាក់ ស្រី១២៥នាក់។
ក្នុងកិច្ចដំណើរការកាត់វិញ្ញាសារ លោក ហេង សុថា អភិបាលខេត្តក្រចេះ បានមានប្រសាសន៍លេីកទឹកចិត្ត ដល់បេក្ខជនទាំងអស់ កុំមានការភ័យតក់ស្លុតឲ្យសោះ ត្រូវខិតខំធ្វើកិច្ចការឲ្យល្អ កុំលួចមើលគ្នា ឬចម្លងគ្នា -ត្រូវយកចិត្តទុកដាក់ខិតខំសរសេរឲ្យបានល្អត្រឹមត្រូវ លើក្រដាស់វិញ្ញាសា -មុននិងឆ្លើយត្រូវគិតពិចារណាឲ្យបានត្រឹមត្រូវ និងត្រូវប្រឹងឲ្យអស់ពីលទ្ធភាព ស្រប់តាម អនុសាសន៍ឯកឧត្តមរន្រ្តីក្រសួងអប់រំ “ចេះជាប់” លោក ក៏បានជូនពរឲ្យបេក្ខជនទាំងស់ ឲ្យប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ដើម្បីមានឱកាសទទួលបានការសិក្សាបន្តថ្នាក់ឧត្តមសិក្សា ៕