ការបើកកិច្ចប្រជុំចង្អៀតស្តីពីការងារពាក់ព័ន្ធនឹងមន្រ្តីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ

0
55

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

«ការបើកកិច្ចប្រជុំចង្អៀតស្តីពីការងារពាក់ព័ន្ធនឹងមន្រ្តីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ»

កំពង់ធំ# នាថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានបើកកិច្ចប្រជុំចង្អៀតស្តីពីការងារពាក់ព័ន្ធនឹងមន្រ្តីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់លោក-លោកស្រីព្រះរាជអាជ្ញារង និងលោក-លោកស្រីជាមន្រ្តីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម រស់ សារាំ បានមានមតិសំណេះសំណាលក្នុងជំនួបគ្នាលើកដំបូងដែល ឯកឧត្តម ចូលមកកាន់តំណែងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមព្រះរាជអាជ្ញា បានធ្វើការណែនាំដល់មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាព ពង្រឹងការអនុវត្តច្បាប់ និង ត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយរាល់ការងារជាភារកិច្ចរបស់ខ្លួន ដូចជាការរៀបចំកំណត់ហេតុបទល្មើស ការធ្វើរបាយការណ៍ ការកសាងសំណុំរឿង របៀបរបបរាយការណ៍មកស្ថាប័នអយ្យការ ការបង្រ្កាបបទល្មើស និងការងារផ្សេងៗទៀតដែលពាក់ព័ន្ធ ដោយត្រូវយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់។

ឯកឧត្តមព្រះរាជអាជ្ញា បានក្រើនរំលឹកបន្ថែមដល់ព្រះរាជអាជ្ញារង និងមន្រ្តីអនុវត្តច្បាប់ទាំងអស់ ត្រូវបង្កើនកិច្ចសហការគ្នាឱ្យបានល្អ ក្នុងការដឹកនាំ និងសម្របសម្រួលនីតិវិធីច្បាប់ ការបង្ការ-បង្រ្កាបបទល្មើសឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីភូមិឃុំសង្កាត់មានសុវត្ថិភាព(គ្មានអំពើលួចឆក់ប្លន់, គ្មានគ្រឿងញៀន, គ្មានល្បែងសុីសង…) និង ការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរ។ បន្ថែមពីលើនេះទៀត ការអនុវត្តការងាររបស់នគរបាលយុត្តិធម៌ត្រូវប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់ខ្ពស់ស្របតាមនីតិវិធីច្បាប់ដែលមានជាធរមាន និងត្រូវគោរពតាមឋានានុក្រម។

ជាចុងបញ្ចប់ ឯកឧត្តមព្រះរាជអាជ្ញា បានលើកទឹកចិត្ត និងកោតសរសើរដល់ព្រះរាជអាជ្ញារង និងមន្រ្តីនគរបាលយុត្តិធម៌ ចូលរួមសហការ និង មានសាមគ្គីភាព ក្នុងការអនុវត្តច្បាប់ ដើម្បីបម្រើការផ្តល់សេវាយុត្តិធម៌ឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និងតម្លាភាព។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here