ពិធីបិទការបោះជំរំកាយរឹទ្ធិប្អូនថ្នាក់ជាតិលើកទី១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំ មានចំនួន៤ជំរំ មានចំនួន៤៥០នាក់ មកទាំង២៥ រាជធានីខេត្ត

0
79

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ពិធីបិទការបោះជំរំកាយរឹទ្ធិប្អូនថ្នាក់ជាតិលើកទី១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំ មានចំនួន៤ជំរំ មានចំនួន៤៥០នាក់ មកទាំង២៥ រាជធានីខេត្ត

     (កំពង់ធំ)៖ ការបិតបោះជំរំកាយរឹទ្ធិប្អូនថ្នាក់ជាតិលើកទី១ ល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំយុវជន និងកីឡា លោក​​ ងួន រាសី​អភិបាលរងខេត្ត និងមន្ត្រីជំនាញជាច្រើនរូបផងដែរ ។

     កក្នុងនោះឯកឧត្តម ងួន រាសី​ អភិបាលរងខេត្តបានឱ្យដឹងថា ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងខ្លួនខ្ញុំផ្ទាល់ សូមសម្ដែង​នូវមនោសញ្ចេតនា រំភើបរីករាយ កោតសរសើដ៏ស្មោះស្ម័គ្រ និងសូមវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញរបស់​នាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិ ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះ​បោះជំរំកាយរឹទ្ធិប្អូនថ្នាក់ជាតិលើកទី១ នៅខេត្តកំពង់ធំ ។ ខិតខំប្រឹងប្រែងយកអស់បញ្ញាស្មារតី រហូតរៀបចំបានកម្មវិធីដ៏មានសារៈសំខាន់នេះបាន តាំងពីដើមរហូតដល់ចប់ និងសូមចូលរួមអបអរសាទរដល់ក្មួយៗ កាយរឹទ្ធិទាំងអស់ ដែលបានចូលរួមគ្រប់សកម្មភាពក្នុងជំរំរហូតទទួលបានជោគជ័យ នាឱកាសនេះ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាព ក្រោមអគ្គមគ្គុទេសក៍ដ៏ឆ្នើមរបស់សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” តំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

     លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា បញ្ចកោណទី១នេះ  ការអភិវឌ្ឍធនធានមនុស្ស គឺសំដៅទៅលើ ការកសាងសមត្ថភាពជំនាញសតវត្សរ៍ទី២១ ដល់កុមារ និងយុវជនកម្ពុជា។ អាចសន្និដ្ឋានបានថា ការបោះជំរំ និងសកម្មភាពនៅទីវាល(Out-door Activities) គឺជាវិធីសាស្ត្រអប់រំយ៉ាងមានប្រសិទ្ធភាពសម្រាប់កុមារ និងយុវជន ដែលបានផ្លាស់ប្តូរជាវិជ្ជមានលើឥរិយាបថ ក្នុងការសិក្សា សីលធម៌រស់នៅល្អ និងមានឧត្តមគតិស្រឡាញ់ធម្មជាតិ និងប្រទេសជាតិ។ បេសកកម្មរបស់កាយរឹទ្ធិជាតិកម្ពុជា បានរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជនឱ្យមាន​​ សក្តានុពល​ភាព ពេញលេញខាង​ផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើមឱ្យក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវ។

     លោកជំទាវ គឹម សេដ្ឋានី បានបន្តថា ប្អូនៗកាយរឹទ្ធិប្អូនៗ ទាំងអស់​ត្រូវធ្វើសកម្មភាព​តាមតារាងកម្មវិធី និងត្រូវខិតខំ ប្រឹងប្រែងចូលរួមគ្រប់​សកម្មភាពទាំងអស់ ដើម្បីសម្រេចឱ្យ​បានទៅតាម​គោលបំណង និងខ្លឹមសាររបស់​ស្ថានីយ៍នីមួយៗ ដែលរៀប​ចំឡើង​ ឆ្លើយតបទៅតាមគោលបំណង និង​ប្រធានបទជំរំ ។ ក្រៅពីសកម្មភាពតាមស្ថានីយ៍ ប្អូនៗកាយរឹទ្ធិទាំងអស់ត្រូវរៀនបំណិនជីវិត តាមរយៈធ្វើសកម្មភាពក្នុងជីវភាពជំរំ (Camp Life) ដូចជា ការស្នាក់នៅ និងធ្វើសកម្មភាព ក្នុងប្រព័ន្ធកងល្បាតរួមគ្នា ដោយត្រូវបានបែង​ចែកជា ៤អនុជំរំ រួមមាន៖ ១-អនុជំរុំភ្នំសន្ទុក ២-អនុជំរុំភ្នំជី ៣-អនុជំរុំភ្នំត្បែង ៤-អនុជំរំសះខ្ចៅ។

     លោកជំទាវ គឹម សេដ្ឋានី បានបញ្ជាក់ថា លើសពីនេះ ការរស់នៅក្នុងជីវភាពជំរំ ប្អូនៗកាយរឹទ្ធិមាន​សកម្មភាពចំអិនអាហាររួមគ្នា ធ្វើសកម្មភាពប្រកួតប្រជែងសមត្ថភាពតាមសាខាជំរំ និងកម្មវិធីផ្លាស់ប្ដូរ វប្បធម៌ចម្រុះ និងបទពិសោធន៍នានា រវាងប្អូនៗ មក​ពីរាជធានីខេត្ត​ទូទាំងប្រទេស។ ហើយជាលទ្ធផលសម្រេចបានពីកម្មវិធីបោះជំរំកាយរឹទ្ធិប្អូនថ្នាក់ជាតិលើកទី១ ដែលអនុវត្ត​យ៉ាងរលូតរយៈពេល​ ៥ថ្ងៃកន្លងមកនេះ ៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here