លោកជិន ស៊ីថា នាយខណ្ឌជលផល កំពង់ធំ ចំណាត់ការបង្ក្រាបហើយ ចំពោះបទល្មើសនេសាទ ៤ចំណុច ក្នុងដែននេសាទ ស្រុកតាំងគោក

0
87

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោកជិន ស៊ីថា នាយខណ្ឌជលផល កំពង់ធំ ចំណាត់ការបង្ក្រាបហើយ ចំពោះបទល្មើសនេសាទ ៤ចំណុច ក្នុងដែននេសាទ ស្រុកតាំងគោក

កំពង់ធំ/ បទល្មើសនេសាទ របាំង សាច់អួន និងសាច់ស្បៃមុង បាន និងកំពុងឈរ បង្អួតរាង យ៉ាងពេញ ទំហឹង នៅក្នុងដែននេសាទ ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមដែនសមត្ថកិច្ច លោកនាយសង្កាត់ កែវ សុឃឿន នោះ ត្រូវបាន លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផល ចំណាត់ការ ឱ្យមានការបង្ក្រាបហើយ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ នេះ។

ការចំណាត់ការបង្ក្រាបនេះ បានធ្វើឡើង បន្ទាប់ពីព័ត៌មាន  ចេញផ្សាយ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នោះ ដែលធ្វើឲ្យសាធារណជន គិតថា ជាការតម្លាភាព និងជាបន្ទាន់ មួយ ដែលគួរសរសើរ ចំពោះ លោកនាយខណ្ឌ រដ្ឋបាលជលផល កំពង់ធំ។

លោក ជិន ស៊ីថា  នាយខណ្ឌរដ្ឋបាល ជលផល កំពង់ធំ បានប្រាប់ឱ្យដឹងថា ក្រោយពីបានដំណឹង ពីបទល្មើសនេសាទ នៅស្រុកតាំងគោក តាមរយៈព័ត៌មានចេញផ្សាយមក លោកមានចំណាត់ឱ្យ សមត្ថកិច្ច រដ្ឋបាល ជលផលសង្កាត់តាំងគោក និងអាជ្ញាធរ នៅទីនោះ ធ្វើការបង្ក្រាបហើយ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដែលមានដូចក្នុងរបាយការណ៍ របស់សង្កាត់ខាងក្រោម៖

នៅថ្ងៃទី ២៦.តុលា.ឆ្នាំ២០២៣ សង្កាត់រដ្ឋបាលជលផលបារាយណ៍ ប្រចាំស្រុកតាំងគោក បានសហការជាមួយកម្លាំងកងខេមរៈភូមិន្ទ ផ្នែកសិករង ស្រុកតាំងគោក និងក្រុមប្រឹក្សា ឃុំស្រឡៅ បានចេញបង្ក្រាប បទល្មើសជលផល នៅចំណុច ព្រែកទាល់,ចំណុចក្រពើសាហាវ ,ចំណុច លំឥដ្ឋ និងស្ទឹងរោទ ស្ថិតក្នុងភូមិសាស្រ្ត ឃុំស្រឡៅ ស្រុកតាំងគោក។

ជាលទ្ធផល បានរបាំង០២ករណី វត្ថុតាងទាំងអស់ ត្រូវបានធ្វើការរុះរើ និងបំផ្លាញចោល នៅហ្នឹងកន្លែងរួមមាន÷
       ១/ របាំងសាច់អួនក្រឡាញឹក  ចំនួន០៥ របាំង មានប្រវែង ៧៥០ម៉ែត្រ ,ឡុកចំនួន០៧គ្រឿង ,លបលូចំនួន ០៧មាត់ និងបង្គោលចំនួន៥៤០ដើម។
      ២/ របាំងស្បៃមុងចំនួន ០៥របាំង មានប្រវែង១៥០០ ម៉ែត្រ, ឡុកចំនួន១០គ្រឿង ,លបលូស្បៃមុងចំនួន១០មាត់ ,បង្គោលចំនួន១២៦០ដើម និងចាក់លែងត្រីចម្រុះ ប្រមាណ១៥ គីឡូក្រាម៕ ដោយ ហ៊ី ឈុនលី

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here