អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម៖ កម្ពុជាមានគោលបំណងប្រែក្លាយឱ្យទៅជាប្រទេសផលិត ក៏ដូចជា​អ្នកផ្គត់ផ្គង់ផលិតផល​ស្វាយចន្ទី សម្រាប់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក

0
34

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម៖ កម្ពុជាមានគោលបំណងប្រែក្លាយឱ្យទៅជាប្រទេសផលិត ក៏ដូចជា​អ្នកផ្គត់ផ្គង់ផលិតផល​ស្វាយចន្ទី សម្រាប់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក

     (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ 
ឯកឧត្តម ងួន​​ រាសី អភិបាលរងខេត្តកំពង់ធំបានឱ្យដឹងថា ការអភិវឌ្ឍខេត្តទាំងមូល យើងបាន​នឹងកំពុងជំរុញវិស័យ​សំខាន់ៗ ដូចជាពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម ទេសចរណ៍ សិប្បកម្ម ហិរញវត្ថុ ធនាគារ សេវាដឹក ជញ្ជូន សុខាភិបាល សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងវិស័យផ្សេងៗ ទៀត មានការកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ ចំពោះវិស័យ កសិកម្ម គឺមានការ អភិវឌ្ឍជាបន្តបន្ទាប់ ដែលធានាការផ្គត់ផ្គង់ស្បៀងបានគ្រប់គ្រាន់។

     នៅក្នុងឆ្នាំ២០២៣នេះ ដំណាំស្រូវមានផ្ទៃដីអនុវត្ត ១៨៤.៤៨៣​ ហិចតា ស្មើនឹង ៨៦,៩៦% នៃផែនការ ២១៣.៣០០ ហិចតា ដំណាំដំឡូងមីមានផ្ទៃដីអនុវត្ត ៦២.៤១១ ហិចតាដំណាំ ស្វាយចន្ទីមានផ្ទៃដីអនុវត្ត ១១៧.៩៩០ហិចតា ដំណាំស្វាយកែវរមៀតមាន​​ផ្ទៃដីអនុវត្ត៨.៤៥៧​​ ហិចតា ដំណាំតាង៉ែន ៧៥ហិចតា និងដំណាំកៅស៊ូមានផ្ទៃដីដាំដុះ ៧៩.៨១៨,៨២​ហិចតា។

       ឯកឧត្តមអភិបាលរងខេត្តបន្ថែមថា សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ នៅថ្ងៃនេះ ពិតជាសំខាន់ដល់គ្រប់តួ​អង្គពាក់ព័ន្ធ​ក្នុងខ្សែច្រវាក់ផលិតផលនិងតម្លៃ​ស្វាយចន្ទី ដើម្បីស្វែងយល់ និងទាញយកអត្ថប្រយោជន៍ពីគោលនយោបាយនេះ។ ខ្ញុំសង្ឃឹមថា សមាជិក សមាជិកាទាំងអស់​នឹងចូលរួមស្ដាប់ហើយ​និងផ្តល់ជាមតិយោបល់យ៉ាងផុសផុល។

      លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មបាន​ឱ្យដឹងថា ដំណាំស្វាយចន្ទី ជាដំណាំកសិឧស្សាហកម្ម និងជាដំណាំ​អាទិភាពមួយ​ក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការ ប្រកួតប្រជែង​តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងសកម្មភាពដែលមានតម្លៃខ្ពស់ ហើយរាជរដ្ឋាភិបាល មានឆន្ទៈជំរុញអភិវឌ្ឍន៍ និងចង់ឱ្យកម្ពុជាក្លាយ​ទៅជាប្រទេស​នាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។​ កម្ពុជាមានគោលបំណងប្រែក្លាយឱ្យទៅជាប្រទេសជាអ្នកផលិត ក៏ដូចជា​ផ្គត់ផ្គង់ផលិតផល​ស្វាយចន្ទី សម្រាប់បម្រើទីផ្សារក្នុងស្រុកតំបន់ និងពិភពលោក។

     លោកជំទាវបានបន្តថា គ្រាប់ស្វាយចន្ទីឆៅ មានចំនួន ៣៨៩ ១៧៤តោន បាននាំចេញទៅប្រទេសដូចជា៖ ប្រទេសចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ។ គ្រាប់ស្វាយចន្ទីកែច្នៃ មានចំនួន៧៥៦តោន ដោយនាំចេញទៅប្រទេសដូចជា៖ ប្រទេសចិន សាធារណៈរដ្ឋឆែក ប្រទេសជប៉ុន ប្រទេសកូរ៉េ ប្រទេសហូឡង់ ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសតៃវ៉ាន់ និងសហរដ្ឋអាមេរិក រយៈពេល០៩ ខែ ឆ្នាំ២០២៣ ។ ​ចំណែកផលិតផលគ្រាប់ស្វាយចន្ទី​ស្ងួតជាមធ្យមមានតម្លៃ ១,៦៥៨ដុល្លារ ក្នុង១តោន រីឯក្នុងខែកញ្ញា តម្លៃកើនដល់ ១៩០០ដុល្លារ ក្នុង១តោន។ ហើយកត្តាទាំងអស់ខាងលើនឹងក្លាយជាកម្លាំង​ចលករយ៉ាងសំខាន់ក្នុងការឈានឆ្ពោះទៅសម្រេចគោលដៅ ប្រែក្លាយកម្ពុជា ជា អ្នកនាំចេញស្វាយចន្ទីដ៏​ធំមួយរបស់ពិភព​លោកនៅពេល​អនាគតខាងមុ​នេះផងដែរ៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here