ឯកឧត្តម ព្រឹម រដ្ឋា លើកទឹកចិត្តដល់កសិករ ដែលខិតខំដាំបន្លែដែលមិនប្រើជីគីមី ដោយបរិភោគអាហារសុវត្ថិភាពថ្ងៃនេះ ដើម្បីសុខភាពថ្ងៃស្អែក

0
42

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តម ព្រឹម រដ្ឋា លើកទឹកចិត្តដល់កសិករ ដែលខិតខំដាំបន្លែដែលមិនប្រើជីគីមី ដោយបរិភោគអាហារសុវត្ថិភាពថ្ងៃនេះ ដើម្បីសុខភាពថ្ងៃស្អែក

     (កំពង់ធំ)÷ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លោក ស៊ីយន់ សុធារិទ្ធ ប្រធានកម្មវិធី អាក់សិនអេត អង្គការដៃគូ ប្រជាកសិករអ្នកលក់អ្នកទិញ និងសិក្សានុសិស្សជាច្រើននាក់ បានចូលរួមក្នុងពិធីទិវាស្បៀងអាហារពិភពលោក និងយុទ្ធនាការយកធម្មជាតិ ដែលប្រព្រឹត្តទៅនៅបរិវេនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

      ថ្លែងនៅក្នុងកម្មវិធីនេះផងដែរឯកឧត្តម ព្រឹម រដ្ឋា បានលើកយកគោលបំណងនៃទិវានេះ គឺផ្សព្វផ្សាយពីប្រភពចំណីអាហារដែលប្រកបដោយសុវត្ថិភាព និងគុណភាពដែលកសិករផលិតបានក្នុងតំបន់។ ឱ្យយល់ដឹងពីសារៈសំខាន់ និងផលប៉ះពាល់នៃប្រភពស្បៀងអាហារផ្សេងៗ។ ការលើកស្ទួយជីវភាពដល់កសិករខ្នាតតូចជាពិសេសស្រ្តី ការបង្កើនយល់ដឹង និងគាំទ្រពីសាធារណៈជនចំពោះផលិតផលក្នុងស្រុក ពិសេសកសិផលប្រកបដោយសុវត្ថិភាព និងគុណភាព។ ការលើកស្ទួយដល់ការស្វែងរកទីផ្សារដល់កសិករខ្នាតតូច ដែលស្របជាមួយយុទ្ធនាការ ថ្នាក់ជាតិក្នុងការលើកកំពស់(ភូមិមួយ ផលិតផលមួយ) ដែលដឹកនាំដោយ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ ជួយជំរុញ និងបង្កើនខ្សែសង្វាក់ផលិតកម្មក្នុងស្រុកដែលឱ្យប្រជាជនទូទៅអាចប្រើប្រាស់ទាំងអស់គ្នាបានជួយក្នុងការបង្កើតប្រព័ន្ធអធិបតេយ្យភាពស្បៀងឱ្យបានល្អប្រសើរ។ រួមចំណែកចូលរួមផ្សព្វផ្សាយដល់រាជរដ្ឋាភិបាលជម្រុញអោយមានការបង្កើត និងអនុវត្តគោលនយោបាយគាំទ្រដល់កសិករខ្នាតតូច។

     ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើ ដល់ប្រជាកសិករទាំងអស់ សូមយកចិត្តទុកដាក់ការដាំបន្លែ ត្រូវតែប្រើជីធម្មជាតិ ដើម្បីឱ្យផលិតផលក្នុងស្រុកមានគុណភាព ក្នុងការបរិភោគ ឱ្យមានសុខភាពល្អដល់មនុស្សទូទៅ ការពារនូវជំងឺផ្សេងៗ ពិសេស បានបង្កើនមុខរបរដល់សហគមន៍មានការងារធ្វើ មានជីវភាពប្រសើរជាងមុនកាត់បន្ថយការធ្វើចំណាកស្រុក របស់បងប្អូនប្រជាពលរដ្ឋ និងចូលរួមលើកកំពស់(ភូមិមួយ ផលិតផលមួយ) ក្នុងសហគមន៍។

    គួរបញ្ជាក់ផងដែរថា សម្រាប់ទិវាស្បៀងអាហារពិភពលោក និងយុទ្ធនាការយកធម្មជាតិថ្ងៃនេះមានការចូលរួមពី អង្គការអាក់សិនអេតកម្ពុជា(AAC) អង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ(COFAP) អង្គការសង្គ្រោះទុរគតជន និងមនុស្សចាស់(HOM) អង្គការសហប្រតិបត្តិការដើម្បី អភិវឌ្ឍន៍នៅកម្ពុជា(CoDeC) អង្គការទស្សនៈពិភពលោក អង្គការហេឡែនខេលល័រអន្តរជាតិ អង្គការរ៉ាឆា អង្គការអប់រំសុខភាពនិងបរិស្ថាន(EHE) អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) អង្គការអរ ធី អាយ(RTI )អង្គការជីអាយហ្សិត(GIZ )និងបណ្តាញស្ត្រីឆ្នើមខេត្តកំពង់ធំ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here