រដ្ឋបាលខេត្តកំពង់ធំបាញ់ថ្នាំសម្លាប់មេរោគកូវីដ19នៅក្នុង និងជុំវិញបរិវេណផ្សារទាំង៣ មុននិងដាក់ដំណើរការឲ្យលក់ដូរឡើងវិញបន្ទាប់ពីផ្អាកបណ្ដោះអាសន្នមួយរយៈ

0
295

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ÷ ការបាញ់ថ្នាំសម្លាប់មេរោគនេះប្រព្រឹត្តនៅថ្ងៃទី០១ កញ្ញា ២០២១ និងដាក់ឲ្យដំណើរការលក់ដូរធម្មតាឡើងវិញ នៅថ្ងៃទី០២ កញ្ញា ២០២១ ក្រោយពីបានផ្អាកជាបណ្តោះអាសន្នមួយរយៈ ។

ក្នុងការបាញ់ថ្នាំនេះដែរ មានការអញ្ជើញចូលរួមឯកឧត្តម សុខ លូ អភិបាលខេត្ត លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត និង កងកម្លាំងទាំង០៣ផងដែរ។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តសុខ លូ បានមានប្រសាសន៍ណែរនាំទៅដល់អាជីវករលក់ដូរនៅផ្សារកំពង់ធំ ត្រូវយកចិត្តទុកដាក់ រក្សាអនាម័យ និង ជួយរៀបចំសោភ័ណភាព កន្លែងលក់ដូរផ្ទាល់ខ្លួននិមួយៗ ធ្វើយ៉ាងណាឲ្យមានសណ្តាប់ធ្នាប់ល្អ កែសម្រួលជួសជុលសំណង់ចាស់ៗ ដែលនៅខាងមុខផ្សារកំពង់ធំ ឲ្យរឹងមាំ ជៀសវាង បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋសាធារណៈ ដោយយថាហេតុ។

ជាពិសេសឯកឧត្តម ជំរុញឲ្យអាជីវករ និង ពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ របស់ក្រសួងសុខាភិបាល ៣កុំ បីការពារ ដើម្បីការពារខ្លួនឯង និង ក្រុមគ្រួសារ សហគមន ជាពិសេសអាជីវករ និង ពលរដ្ឋត្រូវតែពាក់ម៉ាស់ ឲ្យបានគ្រប់គ្នា នៅពេលដែលបើកដំណើរការឲ្យមានការលក់ដូរជាធម្មតាវិញ បើមិនដូចច្នោះទេ រដ្ឋបាលនិង ធ្វើការផាកពិន័យតាមផ្លូវច្បាប់បំរាមគោចរ។

គួររំលឹកផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការទប់ស្កាត់ជាបន្តបន្ទាប់សំដៅកាត់ផ្តាច់ការរីករាលដាលជំងឺកូវីដដែលឆ្លងក្នុងចំណោមអាជីវករលក់ដូរក្នុងផ្សារ។ បន្ទាប់ពីយកសំណាកបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធធ្វើតេស្តមេរោគកូវីដ១៩ ចំនួន០៣លើករួចមក សង្កេតឃើញថាស្ថានភាពនៃការរីករាលដាលត្រូវគ្រប់គ្រងបាន ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដែលនឹងឈានឲ្យដាក់ដំណើរការធម្មតាផ្សារទាំង០៣ឡើងវិញ ក្នុងនោះមានផ្សារកំពង់ធំ ផ្សារស្ទឹងសែន និង ផ្សារក្បាលថ្នល់ ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ក្រើនរំលឹកដល់បងប្អូនអាជីវករលក់ដូរក្នុង និងជុំវិញផ្សារត្រូវ រៀបចំឱ្យមានសណ្តាប់ធ្នាប់ និងរក្សាអនាម័យតូបរបស់ខ្លួនជាប្រចាំជាពិសេសត្រូវពាក់ម៉ាស រក្សាគម្លាតបុគ្គល ឱ្យបានត្រឹមត្រូវ និងលាងដៃនឹងអាកុល ឬជែលសម្លាប់មេរោគឲ្យបានញឹកញាប់។
(អត្ថបទនិងរូបភាព ដោយលោក ហ៊ី ឈុនលី)

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here