របាំង សាច់អួន និងសាច់សារូ កំពុងឈរ បង្អួតរាង នៅដែននេសាទ ស្រុកតាំងគោក ខេត្តកំពង់ធំ ក្នុងដែនលោកនាយសង្កាត់ កែវ សុឃឿន

0
84

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

របាំង សាច់អួន និងសាច់សារូ កំពុងឈរ បង្អួតរាង នៅដែននេសាទ ស្រុកតាំងគោក ខេត្តកំពង់ធំ ក្នុងដែនលោកនាយសង្កាត់ កែវ សុឃឿន

កំពង់ធំ/ បទល្មើសនេសាទរបាំង សាច់អួន និងសាច់រូ បាន និងកំពុង ឈរបង្អួតរាង យ៉ាង ពេញទំហឹង ក្នុងដែននេសាទ ស្រុកតាំង គោក ខេត្តកំពង់ធំ ក្រោមដែនសមត្ថកិច្ច លោក កែវ សុឃឿន ជានាយសង្កាត់ រដ្ឋបាលជលផល តាំងគោក។

បទល្មើសនេសាទទាំងនេះ ឋិតនៅចំណុចខាងកើត ជាប់នឹងភូមិគោកត្របែក ចំណុចព្រែកទាល់ និងចំណុច ក្រពើ សាហាវ ជាប់នឹងព្រំ ប្រទល់ ខេត្តកំពង់ចាម។

ចំពោះបទល្មើស នេសាទ របាំងសាច់អួន និងសច់សារូ នេះ មានច្រើន របាំង ហើយរបាំងនីមួយៗ មានប្រវែង ប្រមាណពី ៧០០ ម៉ែត្រ ទៅ១០០០ម៉ែត្រ ដែលមានប្រវែង និងក្រឡា ខុសនឹងច្បាប់អនុញ្ញាត ដូចជាសាច់ សារូ (ស្បៃមុង)ជាដើម។

ឯរបាំង នៅជាប់ព្រំ នឹងប្រទល់ ខេត្តកំពង់ចាម ស្រុកបាធាយ នោះ គឺឋិតនៅខាងជើង ស្ទឹងរត គឺសុទ្ធតែជារបាំង សាច់សារូ តែម្ដង។

ប្រជាពលរដ្ឋ ថា បទល្មើសនេសាទ របាំងសាច់អួន និងសាច់សារូ ទាំងនេះ កើតមានតាំង រដូវទឹកចូលដល់ ក្នុងរដូវបិទ នេសាទ រហូតមកដល់បច្ចុប្បន្ន គឺដំណើរ យ៉ាងរលូន។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា ព្រំប្រទល់ខេត្ត គឺខណ្ឌ ដោយស្ទឹងរត នេះ ឯង គឺខាងជើង ស្ទឹងរត ស្រុកតាំងគោក ខេត្តកំពង់ធំ ឯខាងត្បូងស្ទឹងរត ស្រុកបាធាយ ខេត្តកំពង់ចាម ហើយកន្លងមក លោក កែវ សុឃឿន លេងស្តាយ កន្ទេល ធំ បន្លំដេក នឹងព្រំប្រទល់នេះឯង។

ប្រជាពលរដ្ឋ រំពឹងថា លោក ហាក់ មុងហួត អភិបាល ស្រុក តាំងគោក និង ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តកំពង់ធំ មិនទុកឱ្យ លោក កែវ សុឃឿន អសកម្មទៀតនោះទេ ក្នុងអាណត្តិ សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ។

មួយរយៈកន្លងមកនេះ មហាជន សង្កេតឃើញថា បទល្មើសនេសាទ នៅខេត្តកំពង់ធំ នៅបឹងទន្លេសាប ក៏ដូចជានៅ តាមដែននេសាទ នៃរដូវវស្សា ក្នុងស្រុកកំពង់ស្វាយ ,ស្រុកស្ទោង បានលេចធ្លោ ក្រោមការពូកែវាងវៃ ក្នុងការបំភ្លឺ..មិនដែលខុស របស់សមត្ថកិច្ចជំនាញ ដែលធ្វើឱ្យមហាជន ស្ងើចនិងកោតសសើរ។

មហាជន បន្តលើកឡើងថា បទល្មើស របាំងសាច់អួន និង សាច់ស្បៃមុង នៅក្នុងស្រុកតាំងគោកនេះ ក៏ទំនងអញ្ចឹងដែរ គឺសមត្ថកិច្ច ជំនាញ មិនដែលថាពិតនោះទេ ព្រោះតែពួកគេ ភាគច្រើន មិនដែលទទួល ស្គាល់ ការពិត។

ជួនករណីបទល្មើសនេសាទខ្លះ រុះរើ ឬពន្លិច ក្នុងផ្ទៃទឹក រួចជាមុន ស្រេចហើយ ទើបឃើញសមត្ថកិច្ច ទៅដល់ ដូចគេណាត់ទុក…។

ប៉ុន្តែ ទោះជាយ៉ាងណាក្ដី បទល្មើសនេសាទ ទាំងនេះ ជនប្រព្រឹត្ត បាន អំនួតថា ពួកគេបានជួប ខាងលើអស់ហើយ ..។

ទាក់ទិននឹងរឿងនេះ លោក កែវ សុឃឿន នាយសង្កាត់ ជលផល តាំង គោក មិនបានបំភ្លឺ ប្រាប់ឱ្យដឹង ដូចម្ដេចនោះទេ ដោយលោក មិនទទួលទូរស័ព្ទ អ្នកសារព័ត៌មាន ព្យាយាមសុំបំភ្លឺនោះឡើយ៕ ដោយ ជា នីម

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here