ទូកខ្លាខ្មៅមានជ័យ បារមីសឹករងកំពង់ធំ ត្រៀមខ្លួនចូលរួមប្រគួត  និងដណ្ដើមយកជ័យជម្នះ ក្នុងពិធីប្រណាំងទូកនៅខេត្តកំពង់ធំ

0
30

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ទូកខ្លាខ្មៅមានជ័យ បារមីសឹករងកំពង់ធំ ត្រៀមខ្លួនចូលរួមប្រគួត  និងដណ្ដើមយកជ័យជម្នះ ក្នុងពិធីប្រណាំងទូកនៅខេត្តកំពង់ធំ

     (កំពង់ធំ)÷ ដើម្បីលើកទឹកចិត្តដល់កីឡាករទូកខ្នាតអន្តរជាតិ ដែលមានកម្លាំងត្រូវអុំចំនួន២២នាក់ និងកម្លាំងបម្រុងចំនួន០៨នាក់សរុបចំនួន៣០នាក់ ដែលត្រូវត្រៀមខ្លួនចូលរួមប្រកួតដណ្ដើមយកជ័យជម្នះ ក្នុងពិធីប្រណាំងទូកនៅខេត្តកំពង់ធំ នាពេលខាងមុខដ៏ខ្លីនេះ ដែលជាទូកក្រោមការឧបត្ថម្ភគាំទ្ររបស់អង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ។
 
     នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាល និងនាំយកគ្រឿង ឧបភោគបរិភោគឧបត្ថម្ភបន្ថែមទៀតជាលើកទី២ រួមមាន÷ មីជាតិចំនួន០៧កេស ត្រីខកំប៉ុងចំនួន១០យួរ ទឹកពិសារបរិសុទ្ឋចំនួន០៧កេស ព្រមទាំងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនដល់កម្លាំងកីឡាករអុំទូក ខ្នាតអន្តរជាតិឈ្មោះថាខ្លាខ្មៅមានជ័យបារមីសឹករងកំពង់ធំ  ត្រៀមប្រគួតដណ្តើមយកជ័យជម្នះនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះនៅតាមដងស្ទឹងសែននៃខេត្តកំពង់ធំ  ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិអូរកន្ធរត្បូង ឃុំអូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

     ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន របស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិយើងបាននឹងបន្តឈានឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ ប្រពៃណីទំនៀមទំលាប់របស់ជាតិត្រូវបានលើកកម្ពស់ ហើយឆ្នាំនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរៀបចំកម្មវិធីអុំទូក អកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ ប្រកបដោយភាពមហោឡារិក ដើម្បីជូនប្រជាជនសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ។

      ឧត្តមសេនីយ៍ទោ បានណែនាំដល់ក្រុមកីឡាករទូកខ្នាតអន្តរជាតិ ខ្លាខ្មៅមានជ័យ បារមីសឹករងកំពង់ធំ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ត្រៀមខ្លួនចូលរួមប្រកួតនៅថ្នាក់ខេត្តនិងនៅរាជធានីភ្នំពេញ ឲ្យទទួលបានជោគជ័យ និងប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពជាតិខ្មែរ ។

     លោក កែន សេរីរដ្នមុន្នី  តំណាងឲ្យក្រុមកីឡាករទូកខ្លាខ្មៅមានជ័យបារមីសឹករងកំពង់ធំ បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយគាំទ្រដល់កីឡាករ និងបានប្ដេជ្ញាចិត្ត ក្នុងការហ្វឹកហាត់ចាប់ពីពេលនេះតទៅរហូតដល់ពេលប្រកួត ទាំងនៅថ្នាក់ខេត្ត នឹងនៅថ្នាក់ជាតិ ឱ្យទទួលបានជោគជ័យ ដើម្បីអបអរសាទរពិធីបុណ្យអុំទូក អកអំបុក  បណ្តែតប្រទីប សំពះព្រះខែ  និងបុណ្យឯករាជ្យ ជាតិនៅក្នុងឆ្នាំ២០២៣នេះផងដែរ ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here