ការគ្រោះចរាចរណ៏ គួអោយរន្ធត់ ស្លាប់ទាំង ២នាក់

0
64

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ការគ្រោះចរាចរណ៏ គួអោយរន្ធត់ ស្លាប់ទាំង ២នាក់

ក្រចេះ ស្នួល នៅថ្ងៃទី២១ ខែ​តុលា ឆ្នាំ​២០២៣​ នៅវេលាម៉ោង​ ១៦ និង​ ០០នាទី​ រសៀល មានករណីគ្រោះ​ថ្នាក់ចរាចរណ៍មួយកេីតឡេីង​ នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៥៩-២៦០ ភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល​ ខេត្តក្រចេះ លើផ្លូវជាតិលេខ៧(ស្នួល-ក្រចេះ)។
– រវាង​ ម៉ូតូបុករថយន្ត ចំពីមុខច្រាសទិសគ្នា។
-​ម៉ូតូម៉ាក ហុងដាឌ្រីម  ពណ៍ខ្មៅ ពាក់ផ្លាកលេខ ក្រចេះ 1F-4605 បើកបរដោយឈ្មោះជុំ ប៉ូរា ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិមាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ពាក់មួកសុវត្ថិភាព (ស្លាប់នៅនឹងកន្លែងកើតហេតុ)។

-អ្នករួមដំណើរឈ្មោះម៉ៅ ហ៊ ភេទប្រុស អាយុ ១៣ ឆ្នាំជាកូន ជនជាតិ ខ្មែរ រស់នៅភូមិជាមួយគ្នា មិនពាក់មួកសុវត្ថិភាព (រងបួសបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ)ដូចគ្នា។

– ធ្វើដំណេីរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ការគ្រោះថ្នាក់នេះ ដោយមូលហេតុ វ៉ាជែង ដោយគ្មានការប្រុងប្រយ័ត្ន បណ្ដាលស្លាប់ទំាង២នាក់ ឪពុកនឹងកូន។

លុះមកដល់ចំណុចកេីតហេតុខាងលេី​ ក៏បានវ៉ាជែងនិងរថយន្តមិនស្គាល់ម៉ាករួចក៏ជ្រុលទៅបុកចំពីមុខរថយន្ត ម៉ាក PRUIS ពណ៍ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-0204 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនចោលរថយន្តនៅនឹងកន្លែងកើតហេតុ(គ្មានរងរបួស)។

-អ្នករួមដំណើរឈ្មោះសេង មាលីណា ភេទស្រី អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី (គ្មានរងរបួស)។
– ធ្វើដំណេីរពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង។

-បច្ចុប្បន្នសពជនរងគ្រោះខាងលើកម្លាំងជំនាញសណ្តាប់ធ្នាប់ចរាចរណ៏ស្រុកស្នួលបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

វត្ថុតាង ៖​​រថយន្ត ០១ គ្រឿង ខូចខាតធ្ងន់ និង ម៉ូតូ ០១ គ្រឿង ខូចខាតធ្ងន់  កម្លាំងជំនាញសណ្តាប់ធ្នាប់ បានយកមករក្សាទុកនៅ​ នៅអធិការដ្ធាននគរបាលស្រុកស្នួល ដើម្បីបន្តនីតិវិធី។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here