ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចូលរួមក្នុងពិសម្ពោធអគារទីស្នាក់ការថ្មី របស់ ស.ស.យ.ក. ស្រុកប្រាសាទសំបូរ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការថ្មីរបស់ស.ស.យ.ក. ស្រុកប្រាសាទសំបូរ ដោយមានការចូលរួមពីសមាជិក សមាជិកា ស.ស.យ.ក. ស្រុក សរុបប្រមាណជាង ៣០០នាក់ នារសៀលថ្ងៃទី ២១ ខែ កុម្ភ: ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានសម្តែងនូវការអបអរចំពោះសមិទ្ធផលដែលស.ស.យ.ក. ស្រុក សម្រេចបាននៅពេលនេះ គឺអគារទីស្នាក់ការរបស់ ស.ស.យ.ក. ស្រុក មានទំ ១០មx១០.៨ម ដែលជាមជ្ឈមណ្ឌលមួយយ៉ាងសំខាន់ សម្រាប់យុវជន ក្នុងនោះការបណ្ដុះបណ្ដាល និងការឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់យុវជន គ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ។

ឯកឧត្តមបានបន្តថា ការរៀបចំពិធីសំណេះសំណាលនេះ ម្យ៉ាងជាការឆ្លុះបញ្ចាំងពីការរីកធំធាត់របស់គ្រួសារ ស.ស.យ.ក. ដែលជាអ្នកបន្តវេន និងជាធនធានមនុស្សដ៏មានសក្តានុពល ក្នុងការ ចូលរួមរក្សា បន្តកសាង អភិវឌ្ឍ និងកំណត់ជោគវាសនាប្រទេសជាតិនាពេលអនាគតផងដែរ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun