ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង

0
95

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង

ខេត្តរតនគិរី÷ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី
ប្រមាណជាង១ពាន់វិញ្ញាបនបត្រ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ពីលោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាព និងអាជ្ញាធរក្រុងបានលុងព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលវិញ្ញាបនបត្រដីធ្លីនេះពេលនេះ ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បានកំណត់ការគ្រប់គ្រងដីធ្លី តាមរយៈការជម្រុញ ការចុះបញ្ជីដីដែលរួមមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ ការ ចុះបញ្ជីបំពេញបន្ថែម ការចុះបញ្ជីបន្ត ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច ការចុះបញ្ជីដីរដ្ឋ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ដីដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ត្រឹមត្រូវតាមលក្ខណៈច្បាប់។ ជាមួយ គ្នានេះដែរ ក៏បានដាក់ចេញនូវវិធានការទប់ស្កាត់ការចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ និងបន្តពិនិត្យធ្វើ ប្រទានកម្មជូនប្រជាពលរដ្ឋ ដែលរស់នៅ និងអាស្រ័យផលជាក់ស្ដែងព្រមទាំងការជម្រុញការដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ ការដោះស្រាយតាមរយៈគណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខេត្ត និងថ្នាក់ជាតិ។

ឯកឧត្តមបន្តថា កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក៏ត្រូវបានកំណត់ជាអាទិភាព ហើយអាចដំណើរការបានដោយជោគជ័យអាស្រ័យដោយមានការចូលរួមអនុវត្តពីអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីដែលពាក់ព័ន្ធ។ហើយ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលពុកម៉ែទទួលបាននាពេលនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់បងប្អូនដែលជាម្ចាស់កម្មសិទ្ធិ ដែលអាចបញ្ជាក់ពីសិទ្ធិស្របច្បាប់នៃការរស់នៅ និងកាន់កាប់ដីធ្លី ភាពច្បាស់លាស់នៃព្រំប្រទល់ដី លុបបំបាត់នូវវិវាទដីធ្លី អាចយកទៅតតាំងជាមួយអតីតយុទ្ធជន អាចយកទៅដាក់បានប្រាក់(ខ្ចីប្រាក់) ពីគ្រឹះស្ថាន ហិរញ្ញវត្ថុ និងអាចយកទៅប្រើប្រាស់ផ្សេងៗ តាមដែលអាចធ្វើបាន ។

សូមបញ្ជាក់ថាវិញ្ញាបនបត្រដែលធ្វើការចែកជូនប្រជាពលរដ្ឋភូមិថ្មដា សង្កាត់បឹងកន្សែង មានចំនួន ១៣១០ វិញ្ញាបនបត្ររួមមាន៖ទីលំនៅឋានចំនួន ១២០៤ វិញ្ញាបនបត្រ ដីកសិកម្មចំនួន ៩៨ វិញ្ញាបនបត្រ ដីរដ្ឋចំនួន ០៦ វិញ្ញាបនបត្រ ដីគណបក្សចំនួន ០១ វិញ្ញាបនបត្រ ដីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី ចំនួន ០១ វិញ្ញាបនបត្រ ៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here