អភិបាលស្រុកស្ទោង អំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវថែរក្សាទំនៀមទម្លាប់ប្រពៃណីការប្រណាំងទូកផ្កាចារ

0
75

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលស្រុកស្ទោង អំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវថែរក្សាទំនៀមទម្លាប់ប្រពៃណីការប្រណាំងទូកផ្កាចារ

       (កំពង់ធំ)÷ លោក សាយ គឹមឡម បានថ្លែងដូច្នេះនៅក្នុងឱកាសដែលលោកបានអញ្ជើញប្រកាសបិទព្រឹត្តិការណ៍ប្រណាំងទូកតាមលក្ខណៈទំនៀមទម្លាប់ប្រពៃណីកម្សាន្តសប្បាយរបស់អ្នកស្រុក ក៏ដូចជាអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌដែលទើបបានបញ្ចប់ទៅថ្មីៗ ជាទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ដែលបានប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី ១៥ .១៦. ១៧. ខែតុលា ឆ្នាំ ២០២៣ នៅដងស្ទឹងស្ទោង(មុខវត្តករណីដើម)យ៉ាងសប្បាយរីករាយ។
   
      ជាមួយគ្នានេះដែរក៏មានការចូលរួមរបស់ទូកចំនួន៤៦ ទូក និងកីឡាករកីឡាការិនីជាច្រើនរយនាក់ មានការអញ្ជើញចូលរួមទស្សនាកំសាន្តរីករាយអបអរសាទរនូវព្រឹត្តិការណ៍នេះពីសំណាក់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ ជាពិសេសអ្នកមូលដ្ឋានស្រុកស្ទោងប្រមាណជាង១ម៉ឺននាក់ផងដែរ។

       លើសពីនេះ លោកអភិបាលស្រុកស្ទោង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះគ្រូចៅអធិការវត្តករណីដើម លោកអាចារ្យគណៈកម្មការ សប្បុរសជនជិតឆ្ងាយ ធនាគារ មីក្រូហិរញ្ញវត្ថុ ក៏ដូចជាវិស័យឯកជននានា ដែលបានចូលរួមឧបត្ថម្ភទាំងសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលស្រុក ដើម្បីជាការឧបត្ថម្ភដល់កីឡាករកីឡាការនីដែលបានចូលរួមលេងកម្សាន្តសប្បាយក្នុងរយៈពេលបីថ្ងៃនេះឱ្យកាន់តែវិសេសវិសាលថែមទៀតផង។

       លោកសាយ គឹមឡម ក៏បានកោតសរសើរ ដល់កីឡាករកីឡាការិនីយើងដែលមានអធ្យាស្រ័យគ្នាខ្ពស់ ក្នុងការលេងកម្សាន្តប្រកបដោយការសប្បាយរីករាយ មានការទទួលខុសត្រូវ ប្រកបដោយ មិត្តភាព សាមគ្គីភាពក៏ដូចជាថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏សប្បាយរីករាយនិងផូរផង់របស់ខ្លួនគួរឱ្យមានមោទកភាពក្រៃលែង។
  
       គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសនេះក៏មានការឧបត្ថម្ភនូវ÷ អង្ករចំនួន២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីវ០១យួរ គ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់ និងទឹកប្រាក់ចំនួន១០០.០០០រៀល ដល់ទូកនីមួយៗផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here