រដ្ឋបាលស្រុកស្ទោង ប្រារព្ធពិធីខួបទី១១នៃការរំលឹក និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

0
27

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

រដ្ឋបាលស្រុកស្ទោង ប្រារព្ធពិធីខួបទី១១នៃការរំលឹក និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
 
  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ 
រដ្ឋបាលស្រុកស្ទោង បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ”សម្ដេចព្រះបរមរតនកោដ្ឋ” គំរប់ខួបលើកទី ១១ព្រះវស្សា ថ្ងៃទី១៥ ខែតុលា ២០១២-១៥ ខែតុលា ២០២៣ នៅវត្តឥន្ទរង្សី ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក សាយ គឹមឡមអភិបាលស្រុកស្ទោង និងលោក ពត ប៉េង តំណាងលោកសោម វណ្ណថន ប្រធានក្រុមប្រឹក្សាស្រុកស្ទោងព្រមទាំងសហការី និងមានការអញ្ជើញចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងទាំងបី ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទក្នុងស្រុកស្ទោងផងដែរ។
 
      ទាំងនេះគឺជាការតបស្នងសងគុណដល់ព្រះអង្គដែលបានលះបង់នូវព្រះកាយពលទ្រង់មួយព្រះជន្មដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជានុរាស្ត្ររបស់ព្រះអង្គទូទាំងនគរ ជាពិសេសគឺការទាមទារឯករាជ្យជាតិពេញបរិបូណ៌ពីអាណានិគមនិយមបារាំងនៅថ្ងៃទី០9 ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងដឹកនាំនាវាកម្ពុជាបានរុងរឿងក្សេមក្សាន្តជាពិសេសនៅក្នុងសម័យសង្គមរាស្ត្រនិយមដែលព្រះរាជាណាចក្រកម្ពុជាមានការលេចធ្លោនៅលើឆាកអន្តរជាតិ។

      ជាមួយនេះផងដែរ គឺដើម្បីបួងសួងថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះបរមរតនកោដ្ឋនិងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់អង្គនិងព្រះរាជវង្សានុវង្ស សូមបានយាងទៅកាន់ទីបរមសុខ និព្វាន កុំបីអាក់ខានឡើយ។

    ក្នុងឱកាសនេះដែរក៏មានការប្រគេននៅទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃនិងមានការបំពាក់នៅកម្រងផ្កាដើម្បីគោរពព្រះវិញ្ញាណខណ្ឌព្រះអង្គ។
   
     គួររំលឹកផងដែរថាព្រះបាទសម្ដេចព្រះបរមរតនកោដ្ឋព្រះនរោត្តមសីហនុ ព្រះអង្គទ្រង់ប្រសូត្រនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញ និងបានសោយទីវង្គតនៅថ្ងៃទី ១៥ ខែតុលាឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សានៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសមហាមិត្តរបស់ព្រះអង្គ និងព្រះរាជាណាចក្រកម្ពុជា។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here