លោកជំទាវ លំ គន្ធារី ចុះសួរសុខទុក្ខ នាំយកសម្ភារៈសិក្សា និងថវិកាផ្ដល់ជូនបុរីកុមារកំព្រាខេត្តកំពង់ធំ

0
72

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោកជំទាវ លំ គន្ធារី ចុះសួរសុខទុក្ខ នាំយកសម្ភារៈសិក្សា និងថវិកាផ្ដល់ជូនបុរីកុមារកំព្រាខេត្តកំពង់ធំ

(កំពង់ធំ)÷លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ  តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ នាំយកសម្ភារៈសិក្សា និងថវិកាមួយចំនួនផ្ដល់ជូនដល់បុរីកុមារខេត្តកំពង់ធំ ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

        ជាមួយគ្នានេះផងដែរលោកជំទាវ លំ គន្ធារីមានប្រសាសន៍ថា ដោយមានការលើកទឹកចិត្ត ដល់បុរីកុមារកំព្រាខេត្តកំពង់ធំ សូមអំពាវនាវពីសប្បុរសជនក្នុង និងក្រៅប្រទេស ដើម្បីឧបត្ថម្ភជាសម្ភារៈ និងថវិកា ដើម្បីគាំទ្រដល់កុមារកំព្រា ក្នុងការសិក្សារៀនសូត្រដែលជាតម្រូវការចាំបាច់បំផុត បានចូលរៀនដូចកុមារដទៃទៀតដែរ ពិសេសសូមផ្ដល់គ្រឿងឧបរិភោគបរិភោគដល់កុមារកំព្រាសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

     ថ្លែងនៅក្នងកម្មវិធីនេះលោកជំទាវអភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ដោយសង្កេតឃើញពីការរស់នៅរបស់កុមារកំព្រា មានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តកំពង់ធំ បានផ្តល់អាហារហូបចុក និងសម្ភារៈសិក្សាមួយចំនួនបានគ្រប់គ្រាន់។ ស្របពេលជាមួយគ្នានេះដែរលោកជំទាវ បានរៀបចំនូវសម្ភារៈសិក្សានិងថវិកាមួយចំនួនផ្ដល់ជូនដល់កុមារកំព្រា ដើម្បីឱ្យពួកគាត់ទទួលទានអាហារបានគ្រប់គ្រាន់មានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងការសិក្សាទទួលបានជោគជ័យ។ សូមក្មួយៗទាំងអស់ត្រូវតែខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ពិសេសគឺចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
   
      លោក ភិន រ៉ាមីន ប្រធានបុរីកុមារខេត្តកំពង់ធំ និងកុមារកំព្រាទាំង៤៤នាក់ បានថ្លែងអំណរគុណដល់លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារខេត្ត បានជួយឧបត្ថម្ភសម្ភារៈសិក្សា និងថវិកាដល់បុរីកុមារខេត្តកំពង់ធំ ក្នុងការដោះស្រាយទុក្ខលំបាកមួយចំនួនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។     

     គួរបញ្ជាក់ផងដែរថាសម្ភារដែលទទួលបាន កុមារម្នាក់ៗទទួលបានថវិកា២០០០០រៀល  សៀវភៅ០២ក្បាល ប៊ិក ០២ដើម នំដានីសា០១ប្រអប់ និងថ្នាំពេទ្យ២៥០កញ្ចប់   ជាអំណោយរបស់រដ្ឋបាលខេត្ត។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here