បទល្មើស របាំងរ៉ាវ និងរបាំងស្បៃមុង ព្រោងព្រាត នៅដែននេសាទស្រុកតាំងគោក ខេត្តកំពង់ធំ ក្នុងដែនសមត្ថកិច្ច លោក កែវ សុឃឿន នាយសង្កាត់

0
320

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

បទល្មើស របាំងរ៉ាវ និងរបាំងស្បៃមុង ព្រោងព្រាត នៅដែននេសាទស្រុកតាំងគោក ខេត្តកំពង់ធំ ក្នុងដែនសមត្ថកិច្ច លោក កែវ សុឃឿន នាយសង្កាត់

ស្រុកតាំងគោក/កំពង់ធំ៖ បទល្មើសនេសាទ របាំងរ៉ាវ និងរបាំងស្បៃមុង បណ្ដែតស្ទើរពេញផ្ទៃទឹក ក្នុងដែននេសាទ សមត្ថកិច្ច រដ្ឋបាលជលផល តាំងគោក ឋិតនៅក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ ដោយរបាំង នីមួយៗ មានប្រវែង ចាប់ពី៤០០ម៉ែត្រ ទៅប្រមាណជាង ១០០០ ម៉ែត្រ ក៏មាន។

ប៉ុន្តែរូបភាពបទល្មើសទាំងនោះ ពិបាកនឹងចាប់យករូបភាព ដោយសារ តែជនប្រព្រឹត្ត បង្អួតតែបង្គោល កាច់ឡុក ដាក់លប តែប៉ុណ្ណោះ ឯខ្សែ របាំង គេដាក់តែកំសួល រត់នៅលើផ្ទៃទឹក… ប្រសិនបើ ចំពេល មានខ្យល់ រលកផងនោះ ថត ឃើញ សុទ្ធតែផ្ទៃទឹកតែម្ដង។

ទាំងនេះ ‌‌! ជាស្តាយបទល្មើសនេសាទ សម័យអុីនធឺណែត គួបផ្សំ នឹងកន្ទេលធំ ប្រឡំដេក របស់លោក កែវ សុឃឿន នាយសង្កាត់ជលផល ស្រុកតាំងគោក និងលោក អភិបាលស្រុក តាំងគោក ផងនោះ គឺវា រលូន តែម្ដង។

យោងតាម ប្រជានេសាទខ្លះ បានឱ្យដឹងថា បទល្មើស របាំងរ៉ាវ សាច់អួន និងស្បៃមុងនេះ គឺកើតឡើងតាំង ពីរដូវ បិទនេសាទ រហូតមក ដល់ឥឡូវ ដូចជាមិនដែលឃើញ លោក កែវ សុឃឿន នាយសង្កាត់ជលផល តាំងគោក និងរដ្ឋបាលស្រុក តាំងគោក មានចំណាត់ ការ បង្ក្រាប និងទប់ស្កាត់ ឱ្យមានប្រសិទ្ធភាព ម្ដងណាសោះ ទន្ទឹមគ្នានឹងខេត្តជាប់ព្រំប្រទល់ គេបង្ក្រាប កក្រើកផ្ទៃទឹកនោះ។

បើយោងតាម សេចក្ដីរាយការណ៍ ពីក្រុមអ្នកសារព័ត៌មាន /ទាក់ទិននឹងបទល្មើស របាំងរ៉ាវ សាច់អួន និងស្បៃមុងនេះ លោក កែវ សុឃឿន នាយសង្កាត់ជលផល ស្រុកតាំងគោក បានឆ្លើយតប មកកាន់អ្នក សារព័ត៌មាន របៀបអាយ៉ៃឆ្លើយឆ្លងថា តើលោកកាសែត ចង់បានអី? អ្នក កាសែត តបថា ខ្ញុំគ្រាន់តែថត រូបភាព និងយកព័ត៌មាន ហើយសុំបំភ្លឺករណី បទល្មើសហ្នឹង តែប៉ុណ្ណោះ ។

លោក កែវ សុឃឿន ប្រាប់មកអ្នកកាសែតវិញថា លោកចង់ធ្វើអី ! ធ្វើចុះ ! ហើយលោក ក៏បានបន្ត សម្ភាសន៍ អ្នកកាសែតទៀតថា តើអ្នកកាសែត មានប៉ុន្មាននាក់ ស្រុកខ្មែរ ? សំណួរនេះ ធ្វើឱ្យក្រុមអ្នកកាសែត កប់យោបល់ មិនមានអ្វីថ្លាថ្លែង ប៉ុន្តែចេះតែ មន្ទិលក្នុង ចិត្តថា សំណួរនេះ ម្ដេចក៏ លោកនាយ កែវ សុឃឿន ក៏មិនសួរ ទៅឯក ឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន វិញ។

ប៉ុន្តែទោះជាយ៉ាងណាក្ដី នៅចំណុចខាងលិច ភូមិគោកត្របែក,ចំណុចវាលខ្មែរក្រហម,ចំណុចបឹងពពាយ,ចំណុចថ្មដារ និងចំណុចស្ដីតាកែវ បទល្មើសនេសាទ ប្រភេទរបាំង ខាងលើ បាន និងកំពុង កើតមាន យ៉ាងច្រើន នៅក្នុងដែននេសាទ ស្រុកតាំងគោក រួចទៅហើយ។

ប្រជានេសាទ លក្ខណ:គ្រួសារ ស្របតាមច្បាប់ សុំឯកឧត្ដម ងួន រតនៈ អភិបាល និងជាគណៈបញ្ជាការ កងឯកភាព ខេត្តកំពង់ធំ សូមមេត្តាពិនិត្យ      និងបញ្ជៀស កុំឱ្យខេត្តកំពង់ធំ ជាប់ចំណាត់ ថ្នាក់លេខ១ ខាងបទល្មើសនេសាទ ក្នុងចំណោមបណ្ដាខេត្ត ទាំង៦ ជាប់បឹងទន្លេសាប នោះ៕ ដោយ លោក ជា នីម

 

 

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here