យុវតីម្នាក់ខឹងជីដូន និងម្ដាយមីងស្ដីបន្ទោស បន្តិចបន្តួចគិតខ្លីលោតទឹកសម្លាប់ខ្លួន

0
661

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

យុវតីម្នាក់ខឹងជីដូន និងម្ដាយមីងស្ដីបន្ទោស បន្តិចបន្តួចគិតខ្លីលោតទឹកសម្លាប់ខ្លួន

     (កំពង់ធំ)៖ យុវតីម្នាក់ខឹងជីដូន និងម្ដាយមីងដែលនៅជាមួយស្ដីបន្ទោស បន្តិចបន្តួច គិតខ្លីបានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណ១៩:២៥នាទីព្រលប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចលើស្ពានថ្មកំពង់ធំ ស្ថិតក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

     យោងតាមប្រភពសមត្ថកិច្ចលោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានដឹងថា យុវតីដែលលោតទឹកសម្លាប់ខ្លួននោះមានឈ្មោះ ម៉ៅ សុភាព ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី០៩នៅវិទ្យាល័យកំពង់ធំ  ជាក្មេងកំព្រាឪពុក មានម្ដាយឈ្មោះ ហាប់ សុផាន អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ(ចេញទៅរកស៊ី) រស់នៅភូមិក្តី សង្កាត់ព្រៃតៅហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

    ប្រភពដដែលឱ្យដឹងទៀតថាសព្វថ្ងៃយុវតីរងគ្រោះស្នាក់នៅជាមួយអ្នកជិតខាងឈ្មោះ ប៊ូ សុធារ៉ា  ភេទស្រី អាយុ៥៦ឆ្នាំ មានមុខរបរជាមេផ្ទះ រស់នៅភូមិ/សង្កាត់ ជាមួយម្តាយជនរងគ្រោះខាងលើ។

     តាមការបញ្ជាក់របស់សមត្ថកិច្ចដឹងថាមូលហេតុបឋម ខឹងជីដូននិងម្ដាយមីងដែលនៅជាមួយស្ដីបន្ទោសរឿងដើរលេង មើលទូរសព្ទ មិនធ្វើការងារផ្ទះ និងស្អែកត្រូវប្រឡងផងនោះ។
 បច្ចុប្បន្នសមត្ថកិច្ចនិងក្រុមគ្រួសាររងគ្រោះកំពុងធ្វើការស្រាវជ្រាវតាមរក។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here