គ្រោះថ្នាក់ចរាចរណ៍វាងរថយន្តបុកនិងត្រាក់ទ័រ បង្កឲ្យម្ចាស់ត្រាក់ទ័រស្លាប់នៅនឹងកន្លែង

0
103

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គ្រោះថ្នាក់ចរាចរណ៍វាងរថយន្តបុកនិងត្រាក់ទ័រ បង្កឲ្យម្ចាស់ត្រាក់ទ័រស្លាប់នៅនឹងកន្លែង

ក្រចេះ÷  នៅថ្ងៃទី01.10.2023 វេលាម៉ោង 04:45នាទីទាបភ្លឺ នាថ្ងៃទី២មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិអូរព្រះ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

នៅចន្លោះគីឡូម៉ែត្រ(415.416) រវាងរថយន្តនិងត្រាក់ទ័រ បើកបរស្របទើសគ្នា ពីជើងទៅត្បូង ពីរខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្តក្រចេះ បង្កដោយរថយន្តម៉ាកRALLYពណ៌ត្រីអ៊ី ពាក់ស្លាកលេខ(2BU94.86) បានបុកត្រាក់ទ័រសណ្ដោងរម៉កពីក្រោយ បណ្ដាលឱ្យក្រឡាប់ត្រាក់ទ័រផ្ងារកង់ឡើងលើ ទាំងឡានទាំងត្រាក់ទ័រ រងការខូចខាតខ្លាំងដូចគ្នា។ចំណែកមនុស្ស(ស្លាប់1)រងរបួសធ្ងន់(ចំនួន2នាក់)
.ខាងរថយន្តរួមដំណើរមានគ្នា 4 នាក់
1.ឈ្មោះម៉ម សុខហុីម ភេទប្រុស អាយុ 68 ឆ្នាំជនជាតិខ្មែរ រងរបួសបាក់ជើងស្ដាំ ជាម្ចាស់ឡាន
2.ឈ្មោះហេង ឈុន ភេទប្រុស អាយុ 58 ឆ្នាំជនជាតិខ្មែរ ជាតៃកុងឡាន ពុំមានរងរបួស។
3.ឈ្មោះម៉ម សុខភីម ភេទប្រុស អាយុ 65 ឆ្នាំជនជាតិខ្មែរ ពុំមានរងរបួស(រួមដំណើរ)
4.ឈ្មោះឈាវ ម៉េង ស៑ាង ភេទប្រុស អាយុ 56 ឆ្នាំពុំមានរងបួស ទីលំនៅបច្ចុប្បន្នភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី (រួមដំណើរ)

.ចំណែកខាងត្រាក់ទ័រមានគ្នា២នាក់
1.ឈ្មោះហ៑ាង តារា ភេទប្រុស អាយុ 30 ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន.ភូមិអូរកណ្ដៀរ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ(រងរបួសធ្ងន់ ជាអ្នកបើកបរត្រាក់ទ័រ)
2.ឈ្មោះញឹម សុផន ភេទប្រុស អាយុ 27 ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអូរកណ្ដៀរ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ(ជាអ្នករួមដំណើរ ស្លាប់) អ្នកស្លាប់បច្ចុប្បន្នក្រុមគ្រួសារយកទៅផ្ទះធ្វើបុណ្យតាមប្រពៃណីចំណែកអ្នករងរបួស
បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ចំណែករថយន្ត និងត្រាក់ត្រាក់ទ័រ ជំនាញចរាចរណ៏បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកអូរគ្រៀងសែនជ័យ ជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយពេលក្រោយ ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here