កម្លាំងនគរបាលក្រុងស្ទឹងសែន ឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុង ស្ទឹងសែន ខេត្តកំពង់ធំ

0
82

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កម្លាំងនគរបាលក្រុងស្ទឹងសែន ឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុង ស្ទឹងសែន ខេត្តកំពង់ធំ

កំពង់ធំ#ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៦ និង ១៨ នាទី កម្លាំងនគរបាលក្រុងស្ទឹងសែន ឃាត់ខ្លួនជនសង្ស័យ០៣នាក់ពាក់ព័ន្ធករណីលួចម៉ូតូ ឃាត់បាននៅចំណុចផ្ទះសំណាក់ ហេង ហេង ១៦៨ ស្ថិតក្នុងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណី លួចម៉ូតូ ០១ គ្រឿង បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ ដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ស៉ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ
លោកឧត្តមសេនីយ៍ត្រី ទិត្យ សំណាង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី ញ៉ែម ឈុនលី
ស្នងការរងជំនួយផែនដឹកនាំកងកម្លាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែនប្រើវិធានការជំនាញ ឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ វេលាម៉ោង ១៧ និង ៣០ នាទី  ថ្ងៃ.ខែ.ឆ្នាំដដែល នៅចំណុច មុខមន្ទីរពេទ្យ ស្រេង សេងហៀង ភូមិ ថ្នល់បែក ឃុំ ត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ÷១-ឈ្មោះ យ៉ា គីនី ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ អូរអំបិល សង្កាត់ អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
២-ឈ្មោះ ងួន តុលា ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ
មិនពិតប្រាកដ នៅភូមិគោរដ្ឋាន សង្កាត់ អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
៣-ឈ្មោះ ញឹប តុលា ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិ ទំពរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន÷ ១-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីមសង់សេ ១២៥ ពណ៌ ខ្មៅ លេខតួ ND125M6190341 ផ្លាកលេខ ភ្នំពេញ 1JE.8774 របស់ជនរងគ្រោះឈ្មោះ ឡាំង យ៉ាំងណេ ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិ វៀតណាម នៅកំពង់ចំលង ឃុំ ព្រែកទម្លាប់ ស្រុក លើកដែក ខេត្តកណ្តាល (ប្រគល់ជូនជនរងគ្រោះ)។
២-រថយន្តចំនួន ០១ គ្រឿង ម៉ាក HIGHLANDER ពណ៌ ទឹកមាស ផ្លាកលេខ ប.មានជ័យ 2C-5668 របស់
ជនសង្ស័យ ដែលជិះធ្វើសកម្មភាព និងឧបករណ៍ សម្ភារៈសំរាប់លួច មួយចំនួនទៀត ។
ករណីខាងលើនេះ មន្ត្រីនគរបាលជំនាញ បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here