ដំណើរទស្សនកិច្ចសិក្សា របស់សិស្សានុសិស្សចំនួន៦០នាក់នៅអនុវិទ្យាល័យព្រៃព្រាល ឆ្ពោះទៅកាន់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងប្រាសាទសំបូរព្រៃគុក

0
31

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ លោក អ៊ុត វណ្ណរីន មេឃុំត្រពាំងឬស្សី លោក ម៉ាក់ សាន់នី នាយកសាលាអនុវិទ្យាល័យព្រៃព្រាល លោក ឃីម សុខឃាងអភិបាលស្រុកប្រាសាទសំបូរ លោក សំ ធារ៉ា នាយកវិទ្យាល័យអនុវត្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល លោកស្រី ជា សោភារី ប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរណ៍ នៃអាជ្ញាធរជាតិសំបូរព្រៃគុក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចំនួន៦០នាក់ បានអញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សា សិស្សអនុវិទ្យាល័យព្រៃព្រាល ទៅកាន់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងប្រាសាទសំបូរព្រៃគុក។

      លោក ម៉ាក់ សាន់នី នាយកសាលាអនុវិទ្យាល័យព្រៃព្រាលបានលើកឡើងថា គោលបំណងនៃទស្សនកិច្ចសិក្សា នៅថ្ងៃនេះ ដើម្បីពង្រឹងការសិក្សាបន្ថែមរបស់សិស្សដោយផ្សារភ្ជាប់ការសិក្សាទ្រឹស្ដីទៅនិងការអនុវត្តជាក់ស្ដែង ស្វែងយល់ពីប្រវត្តិ ប្រពន្ធ័សិក្សាជំនាញ និងផលិតផល សេវាកម្មរបស់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ការសិក្សាស្វែងយល់ពីតំបន់ប្រវត្តិសាស្រ្តប្រាសាទសំបូរព្រៃគុក លើកទឹកចិត្តដល់សិស្សដែលខិតខំសិក្សាពេញមួយឆ្នាំសិក្សា និងលើកទឹកចិត្តលោកគ្រូអ្នកគ្រូ ដែលបានបង្ហាត់បង្រៀនដល់សិស្សានុសិស្ស។
 
      លោក សំ ធារ៉ា នាយកវិទ្យាល័យអនុវត្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល បានលើកឡើងពីសារៈប្រយោជន៍នៃទស្សនកិច្ចសិក្សារបស់សិស្សគឺបានធ្វើបទបង្ហាញពីបច្ចេកទេសជំនាញផ្សេងៗនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល។ សម្រាប់បេសកកម្មបង្ហាញពីការផ្តល់នូវកម្មវិធីអប់រំពីរប្រព័ន្ធសម្រាប់វិទ្យាល័យ(ផ្នែកអប់រំចំណេះទូទៅ និងអប់រំបច្ចេកទេស)ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងផ្តោតលើ បច្ចេកវិទ្យា ឧស្សាហកម្ម និងកសិកម្ម និងបណ្ដុះបណ្តាលបំណិនជីវិត និងគ្រូបង្រៀនបច្ចេកទេស។ ផ្តល់សេវាកម្មក្នុងការបង្កើនសមត្ថភាពការបង្រៀនជំនាញ បំណិនជីវិត និងគ្រូបងៀនបច្ចេកទេស។ ស្រាវជ្រាវបង្កើតបច្ចេកវិទ្យាថ្មីនិងច្នៃប្រឌិតថ្មី សម្រាប់ការអភិវឌ្ឍ។ ផ្តល់សេវាផ្នែកបច្ចេកទេស និងជំនាញវិជ្ជាជីវៈដល់សហគមន៍។ ចូលរួមថែរក្សាការពារនូវ វប្បធម៌ និងបរិស្ថានក្នុងសហគមន៍។
 
       លោកស្រី ជា សោភារី ប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរណ៍ នៃអាជ្ញាធរជាតិសំបូរព្រៃគុក បានថ្លែងថា សិស្សានុសិស្សយល់ដឹងពីការបញ្ចូលប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ដោយមានលក្ខខណ្ឌយ៉ាងតិចចំនួន៦ចំណុច ទើបទទួលបានជាបេតិកភណ្ឌពិភពលោក ដើម្បីប្រជាជនកម្ពុជាទទួលស្គាល់ជាសម្បត្តិវប្បធម៌យ៉ាងពិតប្រាកដ។ លោកស្រីបានបន្តទៀតថា សម្រាប់ទស្សនកិច្ចសិក្សាថ្ងៃនេះគឺចង់បង្ហាញពីប្រវត្តិនៃប្រាសាទសំបូរព្រៃគុក ជាតំបន់ឥសានបុរៈ ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកទស្សនាជារៀងរាល់ថ្ងៃ ព្រមទាំងចូលរួមថែរក្សាប្រវត្តិសាស្ត្រឲ្យបានគង់វង្សយូរអង្វែង។

       លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានលើកឡើងថា សម្រាប់ទស្សនកិច្ចរបស់សិក្សានុសិស្សនៅអនុវិទ្យាល័យព្រៃព្រាលថ្ងៃនេះ គឺបានបណ្ដុះនូវធនធានមនុស្សឱ្យបានទូលំទូលាយពីរការសិក្សារៀនសូត្រភ្ជាប់និងការអនុវត្តជាក់ស្ដែងនៅតាមសាលា ឬរមណីយដ្ឋានដើម្បីដកស្រង់បទពិសោធន៍ល្អៗយកទៅអនុវត្តនូវមូលដ្ឋាននិងបង្រៀនដល់សិស្សជំនាន់ក្រោយ។ សូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ និងលោកនាយកសាលាដែលបានលះបង់ពេលវេលាដោយមានតម្លៃមកទស្សនកិច្ចផ្ទាល់នៅទស្រុកប្រាសាទសំបូរនេះ សូមសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ និងរក្សានៅវប្បធម៌ប្រពៃណីខ្មែរយើងឱ្យបានល្អពិសេសគឺវៀសឱ្យឆ្ងាយពីគ្រឿងញៀនឱ្យបានគ្រប់ៗគ្នា។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here