
បាឋកថា ស្ដីពី “ សភាពការណ៍ថ្មីៗ ជាតិ អន្តរជាតិ ” និងផ្សព្វផ្សាយប្រគល់សៀវភៅ“ ហ៊ុន សែន កម្ពុជា ” ចំនួន ៥០០ក្បាល ដល់រដ្ឋបាលខេត្តក្រចេះ
បាឋកថាស្តីពី “ សភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ” និងផ្សព្វផ្សាតប្រគល់សៀវភភៅចំណងជើងថា “ ហ៊ុន សែន កម្ពុជា” ដល់រដ្ឋបាលខេត្តក្រចេះ មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត យុវជន និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ សរុបចំនួន ៥០០ ក្បាល នាព្រឹកថ្ងៃទី ២៥ កញ្ញា ២០២៣ ។
ក្នុងឱកាសនោះ លោក ហេង សុថា អភិបាលខេត្តស្តីទី បានថ្លែងអំណរគុណដល់ក្រុមការងារគណៈកម្មការនិពន្ធ និងផ្សព្វផ្សាយសៀវភៅ “ហ៊ុន សែន កម្ពុជា” ដែលបានរៀបចំច្រងក្រង និងបង្កើតឡើងសៀវភៅ “ហ៊ុន សែន កម្ពុជា” ហើយប្រគល់ជូនដល់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត យុវជន និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ បានអាន និងស្វែងយល់ពី “នយោបាយបង្រួបបង្រួមផ្សះផ្សាអភិវឌ្ឍជាតិពីគំនរបាក់បែកដោយសារសង្រ្គាម មកជាប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្យានុភាពជាតិលើឆាកអន្តរជាតិ” ដែលកំពុងកើតមានឡើងជាសកលដែលបណ្ដាលមកពី ទី១-ការរីករាលដាលជំងឺកូវីដ-១៩, ទី២-ការប្រែប្រួលនៃប្រជាសាស្រ្ត, ទី៣-ភាពតានតឹងភូមិសាស្រ្តនយោបាយ, ទី៤-ការផ្លាស់ប្ដូរនៃអំណាចសេដ្ឋកិច្ច, ទី៥-ការប្រែប្រួលអាកាសធាតុ, ទី៦-ការកើនឡើងនៃឌីជីថលូបនីយកម្ម, និងទី៧-នគរូបនីយកម្ម ដែលកំពុងជះឥទ្ធិពលមកលើសង្គមកម្ពុជា ដោយបរិការណ៍នេះយើងទាំងអស់គ្នាបានទទួលរងដោយប្រយោល និងដោយផ្ទាល់ ។
លោកបន្តថា ៖ សៀវភៅនេះ យើងទាំងអស់និងបានស្វែងយល់ពីការលះបង់ទាំងកម្លាំងកាយចិត្ត ប្រាជា្ញស្មារតី និងអាយុជីវិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជាគ្រប់រូបបានរស់នៅដោយសុខសន្តិភាព មានភាពសុខដមរមនា និងការអភិវឌ្ឍលើគ្រប់វិស័យចាប់តាំងពីការចូលរួមតស៊ូរំដោះជាតិពីររបបប្រល័យពូជសាសន៍ប៉ុលពត ការផ្សះផ្សារបង្រួបង្រួមជាតិដាក់ចេញនូវនយោបាយឈ្នះឈ្នះ ការកសាងក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត ការដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណតាមដំណាក់កាលនីមួយៗ ការដាក់ចេញនូវគោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា ជាពិសេសការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ។
លោក ហេង សុថា បន្តទៀតថា ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើម សម្រាប់ជាតិមាតុភូមិ និងប្រជាជនទាំងអស់គ្នា អ្វីៗដែលយើងកំពុងមានសព្វថ្ងៃគឺដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ សូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានខិតខំនាំមកសុខសន្តិភាព ការអភិវឌ្ឍជូនជាតិមាតុភូមិ និងប្រជាជន និងសូមចងចាំនូវគុណបំណាច់ និងសូមចារឹកទុកក្នុងក្រអៅបេះដូងជាប់ជានិច្ចចំពោះស្នាដៃ និងសមិទ្ធផលក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៕