លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសរបាំងស្បៃមុង នៅស្រុកជលគិរី

0
449

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង÷ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើស របាំងស្បៃមុង នៅស្រុកជលគិរី នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅពេញមួយថ្ងៃ។

ការបង្ក្រាបនេះ ធ្វើឡើង នៅក្នុងភូមិសាស្រ្ត ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ចំណុចកប់ចេស , វាលសំណាប , ទំនប់ពាមឆ្កោក , បឹងដា , បឹងកណ្ដឹង , និងចំណុចព្រុំប្រទល់៣ខេត្ត គឺខេត្តកំពង់ឆ្នាំង -កំពង់ចាម និងកំពង់ធំ។

ក្នុងបេសកកម្មនេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា កម្លាំងចុះបង្ក្តា្រប មានចំនួនសរុប២៦នាក់ ,ប្រើប្រាស់កាណូតបាឡាស្មាច់ ចំនួន០៧គ្រឿង ក្នុងនោះ មានកម្លាំងសមត្ថិច្ច រដ្ឋបាលជលផលផ្នែក កំពង់ប្រាសាទ , រដ្ឋបាលជលផលសង្កាត់កំពង់ឆ្នាំង ,រដ្ឋបាលជលផល សង្កាត់ជលគិរី ,សហគមន៍នេសាទអន្លុងមេត្រីសែនជ័យ និងកងកម្លាំងនគរបាល ប្រឆាំងនឹងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង។

ជាលទ្ធផលនៃការបង្ក្រាប មានរបាំងស្បៃមុង ២៨កន្លែង ស្មើនឹងប្រវែង ៨៥០ម៉ែត្រ , លូស្បៃមុង២៨គ្រឿង , បង្គោល៨០០ដើម និងចាក់លែងកូនត្រីចម្រុះ ប្រមាណជាង៣០០គីឡូក្រាម ។

ការបង្ក្រាបនេះ ប្រព្រឹត្តទៅមួយពេញថ្ងៃតែម្ដង ហើយឋិតក្នុងការ សកម្មយ៉ាងខ្លាំង ព្រោះបទល្មើសរបាំងស្បៃមុងនេះ មានច្រើន ជាពិសេសចំណុចព្រុំប្រទល់ខេត្ត។

ជាមួយគ្នានឹងការបង្ក្រាបនេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលកំពង់ឆ្នាំង បានឆ្លៀតឱកាស អប់រំ និងជូនលិខិតផ្សព្វផ្សាយ ដល់ប្រជានេសាទខុសច្បាប់ទាំងនោះ ឲ្យបញ្ឈប់ សកម្មភាព នេសាទ ទាំងឡាយ ដែលប្រើប្រាស់ ឧបករណ៍ខុសច្បាប់ ដូចជា របាំងស្បៃមុងនេះ ជាដើម ជាពិសេសក្នុងរដូវបិទនេសាទ។

លោក លី ឡា បានបន្តពន្យល់ថា ការនេសាទ ជាពិសេស ការប្រើ ឧបករណ៍ស្បៃមុង ក្នុងរដូវបិទនេសាទដូចនេះ វាជាការបំផ្លាញពូជធារ មច្ឆជាតិ យ៉ាងធ្ងន់ធ្ងរ តែម្ដង ហើយវា ក៏បំផ្លាញជីវភាព យ៉ាងធ្ងន់ធ្ងរ មុនគេផងដែរ ចំពោះមុខរបរ អ្នកនេសាទខ្លួនឯង។

លោកលី ឡា បានបញ្ជាក់ថា ការនេសាទបែបនេះ វាជួយបំពេញ ជីវភាព បងប្អូន បានតែមួយភ្លែតតែប៉ុណ្ណោះ តែវាធ្វើឲ្យបងប្អូន កាន់តែលំបាកទៅៗ ទៅថ្ងៃក្រោយ ហើយមច្ឆជាតិខ្លះ ត្រូវប្រឈម នឹងការផុតពូជន៍ ហេតុនេះបងប្អូន ដូចជាការបំផ្លាញមុខរបរ ខ្លួននឯងអញ្ចឹង ៕ ដោយ លោក ខែម លាភ

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here