
អន្តោប្រវេសវៀតណាមនៅខេត្តរតនគិរី កំពុងសប្បាយចាយលុយ និង ការដឹកជញ្ជូនសម្បត្តិធនធានធម្មជាតិ របស់ខ្មែរ នៅក្នុងទឹកដី ខេត្តរតនគិរី យកទៅលក់នៅស្រុកយួន តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវរៀងរាល់ថ្ងៃ
ខេត្តរតនគិរី÷ ប្រជាពលរដ្ឋម្ចាស់ប្រទេស កំពុងបើកភ្នែកមើលភ្លៀកៗ អន្តោ ប្រវេសន៍ជនជាតិវៀតណាម ដែលមកស្នាក់នៅស្រុកខ្មែរ អ្នកខ្លះកាន់ឯកសារក្នុងនាមជាអ្នកទេសចរ មកបំផុសបំផុល គៀងគរ ប្រជាពលរដ្ឋ នៅតាមបណ្ដាស្រុកមួយចំនួន ឲ្យចូលព្រៃ ដើម្បីរុករក ធនធានធម្មជាតិ យកមកលក់ឱ្យក្រុមរបស់ខ្លួន ក្នុងនោះរួមមានដូចជា: រុក្ខជាតិមើមត្នោតទោលព្រៃ . ផ្សិតលីងជឺឬស្សី . យិនស៊ិនព្រៃ . ដើមស្លឹកត្រចៀកក្រាញ់ព្រៃ . សត្វកំភេនព្រៃ ។ល។
ហើយជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងតែធ្វើសកម្មភាពដូចភ្លៀងរលឹមជារៀងរាល់យប់ថ្ងៃនោះ បានស្គាល់ឈ្មោះ ១.ឈ្មោះ អា វុឹង ជនជាតិ យួន ២.ឈ្មោះ អា ជុក យួន. ៣.ឈ្មោះ ស្រី ចាងយួន .៤ឈ្មោះ ស្រី ង៉ុក យួន.៥ឈ្មោះយាយ ក…យួន .តាមប្រភពព័ត៌មានជាក់លាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា: ជនអន្តោ ប្រវេសន៍វៀតណាមទាំង 5 នាក់នេះ បាននឹងកំពុងទិញទឹកចិត្តរបស់មន្ត្រីខិលខួចមួយចំនួន ដែលមានតួនាទីបង្ក្រាបបទល្មើស ផ្សេងៗ មិនតែប៉ុណ្ណោះ សព្វថ្ងៃមានមន្ត្រីគ្រាប់ល្ពៅខ្លះៗ បានចេញមុខធានារត់ការ ផ្នែកផ្លូវច្បាប់ កាងឲ្យជនអន្តោប្រវេសន៍វៀតណាមទាំងនោះទៀតផង ៕
បច្ចុប្បន្ននេះ ក្រោយពីក្រុមពួកគេបានដាក់ពង្រាយ បណ្ដាញដៃជើង ដែលជាជនជាតិវៀតណាមដូចគ្នា ពេលគេប្រមូលទិញបានហើយពួកគេ បានយកមកសំងួតនៅរោងសិប្បកម្ម ឡ របស់គេ រួចបន្តដឹកចេញទៅកាន់ប្រទេសវៀតណាមយ៉ាងរលូន ក្នុងមួយសប្តាហ៍ ៗ រាប់តោនឯណោះ.។
បើនិយាយពីប្រជាពលរដ្ឋ ខ្មែរ យើងនៅក្នុងខេត្តរតនគិរី ដែលធ្លាប់រកសុីទទួលទានលើមុខរបរទាំងអស់នេះ ពួកគាត់បានត្អូញ ត្អែថា: ភាពធូ រលុងរបស់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ដែលបានអនុញ្ញាត ឲ្យជនអន្តោប្រវេសន៍វៀតណាម មកធ្វើជាឈ្មួញកណ្ដាលចូល មកវាយលុកប្រមូលទិញ ហើយដឹកយកទៅលក់ខ្លួនឯង នៅប្រទេសរបស់ខ្លួន ដោយដណ្ដើរមុខរបរ ខ្មែរយើង គប្បីសមត្ថកិច្ចអង្គភាពមន្ទីរ ជំនាញ ពាក់ព័ន្ធ មិនមានការត្រួតពិនិត្យលើផ្លូវច្បាប់ ស្ដីពី:ច្បាប់ការងារ ឲ្យបានល្អិតល្អន់នេះផង។
ជាពិសេសសំណូមពរទៅ ឯកឧត្តម ញ៉ែម
-
- សំអឿន អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី គប្បីឯកឧត្តមសិក្សាផ្នែកផ្លូវច្បាប់លើ ករណីជនអន្តោ ប្រវេសន៍វៀតណាមចូលមកធ្វើទេសចរណ៍ តែបែរជាចូលមកធ្វើ ព្យុះធ្វើភ្លៀងដណ្ដើម ការងារ និង មុខរបរ អាជីវកម្ម របស់អាជីវករ ម្ចាស់ប្រទេសទាំងអស់នេះទៀតផង ។
ចំណែកបញ្ហាជនអន្តោបប្រវេសន៍វៀតណាម ដែលបានមកដាក់ពង្រាយបណ្ដាញ ដៃជើងរបស់ពួកគេ ឲ្យចុះទៅតាមមូលដ្ឋានប្រមូលទិញរុក្ខជាតិ និងសត្វកម្រខាងលើ រួចបន្តដឹកចេញទៅលក់មាននៅប្រទេសវៀតណាម នោះ អ្នកយកព័ត៌មានយើង ពុំទាន់ដឹងដែរឬទេថា: រុក្ខជាតិ និងសត្វកម្រទាំងអស់នេះ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ត្រូវហាមឃាត់ ឬមួយយ៉ាងណានោះទេ….៕