លោក ប៉ែន វណ្ណរិទ្ធ បានអញ្ជើញប្រគល់វិញ្ញាបនបត្រវគ្គបណ្ដុះបណ្ដាលស្ដីពី អប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ-លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម 

0
7

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោក ប៉ែន វណ្ណរិទ្ធ បានអញ្ជើញប្រគល់វិញ្ញាបនបត្រវគ្គបណ្ដុះបណ្ដាលស្ដីពី អប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ-លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម 

    (កំពង់ធំ)÷ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក សំរិត គ្រុយ ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត លោក ភុល លីដា អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងមានការអញ្ជើញចូលរួមពីបងប្អូនអាជីវករជាច្រើនអ្នកក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្រវគ្គបណ្ដុះបណ្ដាលស្ដីពី អប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ-លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម ចំនួន១៩១នាក់មកពីចំនួន១១ខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ។

       លោក សំរិត គ្រុយ ប្រធានការិយាល័យនីតិកម្មកសិកម្មបានលើកឡើងពីគោលបំណងនៃការបើកវគ្គបាន១១វគ្គហើយមកដល់ពេលនេះអ្នកចូលរួមបានចំនួន១.២២១នាក់ និងប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាលលើកកម្ពស់ការយល់ដឹងបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានការបច្ចេកទេស ក្នុងការគ្រប់គ្រង ការធ្វើអាជីវកម្មសម្ភារៈកសិកម្ម ក្នុងទូទាំងខេត្តកំពង់ធំនាពេលនេះ គឺផ្តោតទៅលើការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា បច្ចេកទេសមួយចំនួនក្នុង ការគ្រប់គ្រងសម្ភារៈកសិកម្ម។ ពិសេសបច្ចេកទេសក្នុងការប្រើប្រាស់ ការទុកដាក់ ការតាំងលក់ ការវិចខ្ចប់ ការចែកចាយ ការនាំចូលថ្នាំកសិកម្ម និងជីកសិកម្ម ដល់លោក លោកស្រី ដែលជាអាជីវករលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម។

     លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ មានប្រសាសន៍ថា ការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ការពង្រឹងអនុវត្តច្បាប់ ធ្វើអាជីវកម្មរបស់បងប្អូន ប្រកបទៅដោយច្ចេកទេស និងប្រកបដោយគុណភាព ក្នុងការលក់សម្ភារៈកសិកម្ម ព្រមទាំងមានគុណភាពល្អ ដើម្បីពង្រីកនិងបង្កើនផលិតកម្មកសិកម្ម ឱ្យមានទិន្នផលខ្ពស់ និងមាននិរន្តរភាព ក្នុងខេត្តក៏ដូចក្នុង ព្រះរាជាណាចក្រកម្ពុជាផងដែរ។

      លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានលើកទឹកចិត្តដល់អាជីវករទាំងអស់ ត្រូវមានតម្លាភាព និងលើកកម្ពស់ការយល់ដឹង បទដ្ឋានគតិយុត្តិនីតិវិធី វិធានការបច្ចេកទេស ក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មសម្ភារៈកសិកម្ម ទាំងក្រុមហ៊ុន ផ្គត់ផ្គងសម្ភារៈកសិកម្ម ទាំងអាជីវករ អ្នកប្រើប្រាស់ ធានាបាននូវផលិតកម្មកសិកម្មប្រកបដោយទិន្នផលខ្ពស់។ ប្រសិនបើការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្មពុំបានសមស្របតាមពេលវេលា បច្ចេកទេសត្រឹមត្រូវទេនោះ វាជាមូលហេតុមួយដែលធ្វើឱ្យកសិផលទាំងនោះ មានការសំណល់ចិត្តពុលមិនមានផលចំណេញដែលបង្ករឥទ្ឋិពលដោយផ្ទាល់ចំពោះសុខភាពយើងទាំងអស់គ្នា ដែលជាអ្នកប្រើប្រាស់ផលិតផលទាំងនោះជាម្ហូបអាហារ។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here