
សកម្មភាព ជលផល ខណ្ឌកំពង់ឆ្នាំង ទោះបីមានភារកិច្ច មមាញឹក ក៏នៅតែចាត់កម្លាំង ចេញបង្ក្រាប
កំពង់ឆ្នាំង៖ លោក លី ឡា នាយខណ្ឌរដ្ឋបាល ជលផល កំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានចាត់ចែងកម្លាំង ជា៤ ក្រុម ,ចូលរួម វគ្គបណ្ដុះបណ្ដាល នៅខេត្ត តាកែវផង ,ចុះប្រមូល ទិន្នន័យ ត្រីផង និងឆ្លៀតចុះបង្ក្រាបផង មិនទុកឱ្យបទល្មើស នេសាទ ប្រព្រឹត្តទៅ ដោយរលូន នោះទេ។
យោងតាម របាយការណ៍ លោក លី ឡា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ ខណ្ឌរដ្ឋបាល ជលផល កំពង់ឆ្នាំង បាន បែងចែកកម្លាំងជា៤ក្រុម គឺក្រុមទី១ ទៅចូលរួមវគ្គ បណ្តុះបណ្តាល នៅខេត្ត តាកែវ ដែលមាន សមភាព ចូលរួម ចំនួន ១៨នាក់ ,ស្តីពីការរៀបចំ បញ្ជី សំណួរ ប្រសិទ្ធភាព សហគមន៍ ស្រះជម្រកត្រី តម្លើង KOBO tool box និងការអនុវត្ត សាកល្បង នៅសហគមន៍ ស្រះជម្រកត្រី។
កម្មវិធីនេះ រៀបចំឡើង ដោយអង្គការ GIZ និងនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម ក្នុងគោលបំណង ដើម្បីប្រមូលទិន្នន័យគោលនៃសហគមន៍ ស្រះជម្រកត្រី វាយតម្លៃកម្រិតប្រសិទ្ធភាព និងឥទ្ធិពលនៃការ គ្រប់គ្រង សហគមន៍ស្រះជម្រកត្រី ដែលបានអនុវត្ត កន្លងមក។
ក្រុមទី២ ទៅចូលរួម ជាមួយវិទ្យាស្ថាន ស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល ទឹកសាប នៃរដ្ឋបាលជលផលកម្ពុជា ដើម្បីចុះប្រមូលទិន្នន័យផល នេសាទ ប្រចាំខែ ជាមួយគ្រួសារ អ្នកនេសាទ ដែលបានជ្រើសរើសរួច ចំនួន ១៥ គ្រួសារ នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ។
ក្រុមទី៣ គឺជាក្រុមចេញបង្ក្រាប ដែលអនុវត្ត ដោយសមត្ថកិច្ច រដ្ឋបាលជលផល ផ្នែកកំពង់ប្រាសាទ,សង្កាត់ រដ្ឋបាលជលផល ជលគិរី រួមសហការ ជាមួយ កម្លាំងរដ្ឋបាល ឃុំកំពង់អុស, សហគមន៍នេសាទ អន្លង់មេត្រីសែនជ័យ,សហគមន៍នេសាទ ព្រែកឆ្តោ និងសហគមន៍នេសាទ កោះធំ ,ប្រើប្រាស់ កម្លាំសរុប១៨នាក់ មធ្យោបាយ ដោយ កាណូត បាឡាស្មាច់ ចំនួន ៥ គ្រឿង។
ដឹកនាំ ដោយលោក ខៀវ សុផារិទ្ធ នាយរងផ្នែក កំពង់ប្រាសាទ បានចុះបង្រ្កាប បទល្មើសនេសាទ នៅចំណុច ក្រោយភូមិព្រែកឆ្តោ,បឹងអញ្ចាញ និងចំណុច រាំងលេខ ឋិតនៅក្នុង ភូមិសាស្រ្ត ឃុំកំពង់អុស ស្រុកជគិរី ។
និងក្រុមទី៤ បង្ក្រាប ដោយ សង្កាត់រដ្ឋបាល ជលផល កំពង់លែង រួមជាមួយ ប៉ុស្តិ៍រដ្ឋបាល នគបាល ឃុំប្រឡាយមាស មានកម្លាំងសរុប ៧នាក់, ប្រើប្រាស់ ដោយ មធ្យោបាយ កាណូតបាឡាស្មាច់ ១គ្រឿង បានចេញបង្ក្រាប នៅចំណុច អូរ វង្វេង ឋិតនៅក្នុង ភូមិត្រដោក ឃុំប្រឡាយមាស ស្រុកកំពង់លែង។
ជាលទ្ធផល គឺឯភាពគ្នា សម្រេច រុះរើ និងបំផ្លាញចោល នៅហ្នឹងកន្លែង រួមមាន÷
១/ រុះរើ របាំងស្បៃមុង ចំនួន ១១ កន្លែង ស្មើនឹងប្រវែង ៣៥០ ម៉ែត្រនិងលបលូ ១៥ មាត់។
២/ របាំងសាច់អួន ចំនួន ៤កន្លែង ស្មើនឹងប្រវែង៦០០ម៉ែត្រ, លូសាច់អួន ចំនួន៨គ្រឿង, បង្គោលចំនួន៤៥០ដើម និងចាក់លែងកូនត្រី ចម្រុះចំនួន១២០គីឡូក្រាម ចូលក្នុងដែននេសាទវិញ៕ ដោយការិយាល័យ និពន្ធ