រដ្ឋបាលខេត្តក្រចេះ ទទួលជួបពិភាក្សាជាមួយគណៈកម្មាការព្រឹទ្ធសភាទី៧ អំពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់វិស័យចំនួន ៤

0
61

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

រដ្ឋបាលខេត្តក្រចេះ ទទួលជួបពិភាក្សាជាមួយគណៈកម្មាការព្រឹទ្ធសភាទី៧
អំពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់វិស័យចំនួន ៤

ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ រួមនិងមន្រ្តីមន្ទីរពាក់ព័ន្ធចំនួន ៤ វិស័យ នៃរដ្ឋបាលខេត្តក្រចេះ បានអញ្ជើញទទួលជួបពិភាក្សាជាមួយគណៈកម្មាការព្រឹទ្ធសភាទី៧ ដើម្បីស្វែងយល់ពីវឌ្ឍភាពការងារ បញ្ហាប្រឈម និងទិសដៅបន្តនៃគណៈកម្មាអប់រំ យុវជនកីឡា-ធម្មការ សាសនា-វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ក្រោមអធីបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មាទី៧ នៃព្រឹទ្ធសភា នាថ្ងៃទី ១៤ កញ្ញា ឆ្នាំ ២០២៣ ។
  ក្នុងរបាយការស្វាគមន៍របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានបញ្ជាក់ពីវឌ្ឍនភាពនៃស្ថានភាពភូមិសាស្រ្តរបស់ខេត្ត ដោយក្នុងនោះក៏បានលើកអំពីបញ្ហាមួយចំនួន ដែលវិស័យទាំង៤ ខាងលើបានជួប និងកំពុងស្នើសុំជួយដោះស្រាយ រួមមាន ៖ ការប្រើប្រាស់ប្រព័ន្ធICT គ្រូមិនទាន់មានចំណេះដឹង-ខ្វះគ្រូក្របខ័ណ្ឌបង្រៀនភាសាបាលីសំស្ក្រឹត-ខ្វះមធ្យោបាយធ្វើដំណើរ និងទីតាំងបុរាណដ្ឋានឆ្ងាយមានការលំបាក-ការចូលរួមរបស់ប្រជាជនតាមតំបន់ នៅមានកម្រិតពុំសូវយល់់ដឹងពីតម្លៃសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ-ខ្វះមន្រ្តីឆ្មាំក្នុងការអភិរក្សតំបន់បុរាណដ្ឋាន-ខ្វះបច្ចេកទេសក្នុងការផ្សព្វផ្សាយ តាមប្រព័ន្ធបណ្តាញសង្គម-ការបើកអាជីវកម្ម ផ្នែកបដិសណ្ឋារកិច្ចមិនទាន់ចូលជាស្តង់ដារ ភាគច្រើនជាលក្ខណ:គ្រួសារ បងប្អូនម្ចាស់អាជីវកម្ម មិនទាន់យល់ដឹង និងមិនបានចូលរួមចុះឈ្មោះសុំអាជ្ញាប័ណ្ណ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលយកចិត្តទុកដាក់ប្រឹងប្រែងអនុវត្តគោលនយោបាយថ្នាក់ជាតិ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងរបាយការណ៍នេះបានសរបញ្ជាក់ពីន័យលក្ខណ:ស្ថាបនា របស់អ្នកប្រតិបត្តិពិតប្រាកដ ក៏ដូចជាការប្តេជ្ញាខ្ពស់ ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏បានបង្ហាញពីស្ថានភាពទូទៅរបស់សកលលោក ឃើញថាមានភាពស្មុគស្មាញ ប្រឈមច្រើនទាំងផ្នែកនយោបាយ,សេដ្ឋកិច្ច,បរិស្ថាន,សុខភាព និងយោធា ហើយរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំកសាង និងអភិវឌ្ឍប្រទេសជាតិ រួមទាំងកែទម្រង់នយោបាយឲ្យកាន់តែស៊ីជម្រៅ សំដៅធ្វើឲ្យសង្គមជីវភាព មានការប្រែប្រួលពីទាបទៅខ្ពស់ និងទៅតាមសង្គមទំនើបកម្មបច្ចុប្បន្ន ៕ដោយ តាប៉ៃលិន

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here