
អធិការដ្នាននគរបាលស្រុកស្នួលតាមប្រម៉ាញ់អ្នកប្រេីប្រាស់សារធាតុ នឹងជួញដូគ្រឿងញៀន
ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣ ភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃ្សឹម នៃអធិការដ្ឋាននគរបាលស្រុកស្នួលដោយមានការចង្អុញពីលោក វរសេនីយ៏ឯក ចាន់ សុគីម នឹងទួលបញ្ជាពី លោក ឧត្ដមសេនីយ៏ ទោ អ៊ូ ប៊ុណ្ណារ៉ា ស្នងការដ្នាននគរបាលខេត្តក្រចេះ បានចុះធ្វើការបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង ករណីកាន់កាប់អាវុធ កែច្ឆៃខុសច្បាប់ឃាត់ដែលអាជ្ញាធរហាមឃាត់ចាប់ខ្លួនជនសង្ស័យចាប់ខ្លួនបានចំនួន៤នាក់ ។
-ដកហូតវត្ថុតាងថ្នាំញៀនចំនួន១១កញ្ចប់ សម្ភារះប្រើប្រាស់មួយចំនួន និងអាវុធកែច្ឆៃចំនួន៥ដើម (វែងចំនួន៣ដើមខ្លីចំនួន២ដើម )ដាសាំរ៉ៃ វចំនួន០១ដើម។ បច្ចុប្បន្នជនសង្សយ័ ព្រមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាលយ័ជំនាញស្នងការដ្នានខេត្តក្រចេះ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕