ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹក​នាំ​កង​កម្លាំង​ចម្រុះ​ ចុះបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ឃុំផាត់សណ្តាយ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត​ រួមជាមួយកម្លាំងចម្រុះ មាន​មន្ត្រី​ជំនាញ​ជល​ផល​ មន្ត្រី​តំបន់រ៉ាំសា​ តំណាង​សហគមន៍​នេសាទ​ កងទ័ព​ជើង​ទឹក​វាយ​លើ​គោក​ កង​រាជ​អាវុធហត្ថ​ខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​ដែនដី​ បានចេញ​ប្រតិបត្តិការ​បង្ក្រាបបទល្មើសនេសាទ នៅតំបន់ព្រែកតាសោម ក្នុងបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្ដម​មេបញ្ជាការយោធភូមិ ភាគទី៤ និងការឯកភាពពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ ថ្ងៃនេះ កងកម្លាំងចម្រុះ បានសហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ជល​ផលឃុំផាត់សណ្តាយ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់​ធំ​ ដំណើរការបង្ក្រាបបទល្មើសនេសាទដែលកំពុងមានការកើតឡើងនៅក្នុងតំបន់ព្រែកតាសោម ក្នុង​ភូមិ​សាស្ត្រ​បឹង​ទន្លេសាប ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ហើយ​នៅ​ក្នុងឱកាសនេះ កងកម្លាំងចម្រុះ ក៏បានរុះរើកាប់បំផ្លាញរបាំងសាច់អួនលើសប្រវែងកំណត់ចំនួន ០៥របាំង ប្រវែង ជាង​១ .៥០០ម៉ែត្រ ,ឡុក ចំនួន ១០ឡុក, លប ឬលូ ចំនួន​ ១០មាត់,បង្គោល ចំនួន​ជាង១,៧០០ ដើម ,និងកាប់បំផ្លាញរបាំអួនស្បៃមុង ៣របាំង ប្រវែងជាង១៨០ម៉ែត្រ, ឡុកចំនួន ០៣ឡុក , លប ឬលូ ចំនួន០៦មាត់ និងបង្គោល ចំនួន​ជាង​ ២០០​ ដើម។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រកបរបរនេសាទ ត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ដើម្បីថែរក្សាពូជត្រីឱ្យបានសម្បូរឡើងវិញសម្រាប់នៅពេលខាងមុខ និងបានប្រគល់ភារកិច្ចជូនកងកម្លាំងចម្រុះទាំងអស់ ដើម្បីបន្តសកម្មភាពឱ្យដូចភ្លៀងរលឹម ក្នុងការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ មិនឱ្យកើតមានឡេីងជាថ្មីទៀត បាន​ជាដាច់ខាត​នៅក្នុង​តំបន់​បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំបាន​ឡើយ​។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun