អភិបាលរងខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះពិនិត្យ ឧស្សាហកម្មកៅស៊ូវៀតណាម,រោងម៉ាស៊ីនកិនស្រូវ និងសិប្បកម្មកែច្នៃត្រី

0
48

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលរងខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះពិនិត្យ ឧស្សាហកម្មកៅស៊ូវៀតណាម,រោងម៉ាស៊ីនកិនស្រូវ និងសិប្បកម្មកែច្នៃត្រី

      (កំពង់ធំ)៖ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ បេសកម្មមួយថ្ងៃពេញរបស់ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានឱ្យដឹងថាការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម C.R.C.K បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់កម្ពុជា ដោយបានរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា និងបានបង្កើតការងារដល់ប្រជាជនកម្ពុជា។

     ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ ស្វាមគមន៍យ៉ាងកក់ក្តៅ​និងកោតសសើរចំពោះក្រុមហ៊ុនសម្ព័ន្ឋ​ឧស្សាហកម្មកៅស៊ូវៀតណាម​ដែលបានខិតខំបណ្តាក់ទុនធ្វើការវិយោគនៅកម្ពុជា រហូតទទួលបានជោគជ័យដ៏ល្អប្រសើរ ដើម្បីបំពេញសេចក្តីត្រូវការក្នុងការនាំចេញទៅកាន់ប្រទេសនានា ដែលជាទីផ្សារដ៏ធំបំផុតរបស់កៅស៊ូវៀតណាម។ កម្ពុជាសង្ឃឹមថា សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមនឹងបន្តខិតខំសហការការងារលើការគ្រប់គ្រងដំណាំកៅស៊ូ និងខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែបានល្អថែមទៀតជាមួយអគ្គនាយកដ្ឋានកៅស៊ូកម្ពុជានាដើម្បីសម្រេចបានលទ្ធផលដ៏ល្អនាពេលខាងមុខ។

     ឯកឧត្តមអភិបាលរងខេត្តបន្ថែមថា ដំណាំកៅស៊ូបានចូលរួមចំណែកបង្កើនគម្របដីបៃតងយ៉ាងឆាប់រហ័សនៅកម្ពុជាហើយថែមទាំងបានចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទផងដែរ។ ការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់កម្ពុជាគឺ៖ ១- រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា។ ២- បានបង្កើតការងារដល់ប្រជាជននៅតំបន់ជនបទជាច្រើននាក់ ពិសេសតាមបណ្តាតំបន់ដែលក្រុមហ៊ុនកំពុងវិនិយោគ។ ៣- ដំណាំកៅស៊ូបានចូលរួមចំណែកបង្កើនគម្របដីបៃតងយ៉ាងឆាប់រហ័សនៅកម្ពុជា។ ៤- បានចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទផងដែរ។

     ថ្ងៃដដែលនោះឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យសហគ្រាសធុនតូច រោងម៉ាស៊ីនកិនស្រូវរបស់លោក រស់ សុផារិទ្ធ ស្ថិតនៅភូមិស្លា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងឆ្នាំ២០១៨ ដៃគូរសហការជាមួយដៃគូរផ្សេងរួមមានការឧបត្ថម្ភពីរដ្ធតាមរយៈ ARDB ADB ផង យើងថែមឡសម្ងួតជាជំនួយADB ហើយអាចផលិតនាំចេញបាន ៣០០ទៅ៥០០តោនក្នុងមួយខែ។ មានកម្មករ២៨នាក់ស្រី១៥នាក់ ហើយបន្តពិនិត្យ សិប្បកម្មកែច្នៃត្រី របស់លោក សួង សោភ័ណ ស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ ចាប់ផ្តើមកែច្នៃត្រី ជាមួយម្តាយ តាំងពីឆ្នាំ ២០១១ រហូតដល់បច្ចុប្បន្ន ប្រើប្រាស់កម្លាំងពលកម្ម០៨នាក់ ស្រី០៦នាក់ផងដែរ៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here